ខេត្តកណ្ដាល៖ យុវជនម្នាក់ ផឹកស៊ីជាមួយបងប្អូនមានទំនាស់ពាក្យសម្ដីគ្នា ខណៈដែលឪពុកបង្កើតណែនាំស្ដីបន្ទោសតិចតួច ខឹងទៅចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦០និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ឧត្តម ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា កន្លងមកជនរងគ្រោះធ្លាប់ព្យាមយាមលោតទឹក និងចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯងច្រើនដងហើយ តែឪពុកម្ដាយឃើញទាន់ជួយសង្រ្គោះទាន់ពេល លុះមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ម៉ោងវេលាម៉ោង ២០និង៣០នាទី ជនរងគ្រោះបានផឹកស្រាច្រៀងខារ៉ាអូខេជាមួយបងបង្កើតក្នុងខ្ទមចាំចម្ការក្បែរផ្ទះ ហើយជនរងគ្រោះក៏មានទំនាស់ពាក្យសំដីជាមួយបងបង្កើតបន្តិចបន្តួច ខណៈនោះឪពុកបង្កើក ឮមានទំនាស់គ្នា ក៏បានប្រៀនប្រដៅណែនាំជនរងគ្រោះកុំឲ្យឈ្លោះប្រកែកគ្នាជាមួយបងប្អូន បន្ទាប់ពីឪពុកនិយាយណែនាំរួច ជនរងគ្រោះ ក៏បានដើរចេញពីផ្ទះបាត់ ពុំដឹងទៅកន្លែងណានោះទេ ។ លុះមកដល់ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង៦ និង៣០នាទីព្រឹក ស្រាប់តែមានប្រជាពលរដ្ឋឈ្មោះ សួន សុធា បានយកសំរាមទៅបោះចោលមាត់ទន្លេ ក៏ប្រទះឃើញជនរងគ្រោះចងកលើដើមស្វាយស្លាប់ ក៏ផ្អើលឆោឡោ ប្រាប់សាច់ញាតិទៅមើល និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុក ដើម្បីធ្វើការពិនិត្យ កោសល្យវិច័យសាកសព ។
បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យ និងកោសល្យវិច្ច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក.សម្លាប់ខ្លួន ពិតប្រាកដមែន ។ ក្រោយពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ