ខេត្តឧត្ដរមានជ័យ៖ កុមារីយុ១០ឆ្នាំម្នាក់ ក្នុងចំណោមបីនាក់ បាននាំគ្នាលេងចងក តាមសាច់រឿងភាគបរទេស ភ្លាត់ស្នៀត បណ្តាលឲ្យស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅ ភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមការបំភ្លឺរបស់សាក្សីឈ្មោរឿនម៉ា លីសភេទស្រីអាយុ៦ឆ្នាំ បានឲ្យដឹងថា កាលពីថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ ម៉ោងជាង១២ថ្ងៃត្រង់ ខ្លួន និងប្អូស្រីឈ្មោះ វ៉ៃ អាយុ៣ឆ្នាំ បាននាំគ្នាទៅលេងនៅផ្ទះរបស់ឈ្មោះ វីន ម៉ាលី ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាជនរងគ្រោះ ស្ថិតនៅទល់មុទគ្នា ពេលទៅដល់ ខ្លួនព្រមទាំងប្អូនឈ្មោះ វ៉ៃ បានលេងរាំច្រៀងជាមួយឈ្មោះ ម៉ាលី នៅក្នុងផ្ទះ ចំណែកម្តាយរបស់ឈ្មោះ ម៉ាលី គាត់ដេកនៅក្នុងផ្ទះនោះដែរ លុះលេងបានមួយសន្ទុះ ម៉ាលី បានបបួលខ្លួន និងប្អូនទៅលេងនៅក្រោយផ្ទះ ពេលនោះ ខ្លួនក៏បាននាំគ្នាទៅពេលនោះខ្លួនបានឃើញឈ្មោះ ម៉ាលី កាន់ក្រមា ពណ៌សមួយមកជាមួយពេលមកដល់ក្រោយផ្ទះ ឈ្មោះ ម៉ាលី បានបបួលខ្លួនលេងធ្វើចងក ពេលនោះខ្លួនបានប្រាប់ថា ចែលេងចឹងប្រយត្ន័ងាប់ណា ឈ្មោះ ម៉ាលី បានឆ្លើយថា មិនអីទេ បន្ទាប់មក ម៉ាលី បានយកក្រមាចងជាប់គ្នាជារង្វង់ ហើយយកទៅទាក់ នឹងមែកស្វាយ ដែលនៅក្បែរមាត់ទ្វារក្រោយផ្ទះ ហើយ ម៉ាលី បានឈរ នឹងមាត់ទ្វារហើយយកក្រមានោះទាក់ក ដោយខ្លួនឯងហើយលោតចុះទៅបណ្តាលឲ្យរឹតក ។ ឃើញដូច្នេះ ខ្លួនក៏បានរត់ទៅប្រាប់ឈ្មោះ ផាន រ៉ា ត្រូវជាម្តាយរបស់ ម៉ាលី ដែលកំពុងដេកលក់ និងឈ្មោះ ធារី ត្រូវជាបងស្រីរបស់ ម៉ាលី ថា ឈ្មោះ ម៉ាលី បានលេងចងកខ្លួនឯង បន្ទាប់មកម្តាយ និងបងរបស់ ម៉ាលី នាំគ្នាទៅមើ និងដោះពីក្រមា ដើម្បីយកទៅសង្គ្រោះឯមន្ទីរពេទ្យ ។
យោងតាមបំការបំភ្លឺរបស់ឈ្មោះវិន ធារី ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា កន្លងមកប្អូនស្រីរបស់ខ្លួនឧស្សាហ៍លេងធ្វើចងក តាមរឿងបរទេស តែមិនដែលភ្លាត់ស្នៀតយ៉ាងដូច្នេះទេ ។
យោងតាមការបំភ្លឺរបស់ឈ្មោះផាន រ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាម្តាយបង្កើតបានឲ្យដឹងថា មុនពេលកើតហេតុកូនស្រីរបស់ខ្លួន និងក្មេងស្រី២នាក់ទៀតទី១ ឈ្មោះម៉ាលីសអាយុ៦ឆ្នាំទី២ឈ្មោះវ៉ៃអាយុ៣ឆ្នាំបាននៅលេងក្នុងផ្ទះរបស់ខ្លួនទាំង៣នាក់ ឯខ្លួនបានដេកនៅលើគ្រែក្នុងផ្ទះពេលនោះម៉ោងប្រហែលជាង១២ថ្ងៃត្រង់លុះដល់ខ្លួនបានដេកលក់មួយភាំងស្រាប់តែក្មេងស្រីឈ្មោះម៉ាលីសមកដាស់ប្រាប់ថាកូនរបស់ខ្លួនម៉ាលីបានលេងធ្វើចងកខ្លួនឯងឡើងបែកពពុះមាត់ ពេលនោះខ្លួនអត់ជឿទេ ។ ស្រាប់តែបន្តិចកូនស្រីច្បង់របស់ខ្លួនរត់មកប្រាប់ថាប្អូនរបសស់គេបានចងកពិតមែន លឺដូច្នេះខ្លួនខ្លួនបានដើទៅមើលឃើញកូនរបស់ខ្លួនបានជាប់ក និងក្រម៉ាភាវនាពណ៌សព្យួរ និងដើមស្វាយក្បែមាត់ទ្វារក្រោយផ្ទះដោយមានលៀនអណ្តាត ហៀទឹកមាត់ និងលេចនោមដាក់ខោទៀតផង ភ្លាមនោះខ្លួន និងកូនស្រីច្បងបាននាំគ្នាដោះជនរងគ្រោះពីក្រម៉ាដើម្បីយកទៅសង្រ្គោះនៅឯមណ្ឌលសុខភាពអូរក្រូច តែពេលទៅដល់ ពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
នៅពេលសមត្ថកិច្ច ពិនិត្យកន្លែងកើតហេតុ និងសាកសព រកឃើញថាពិតជាបានធ្វើអត្តឃាតដោយចងកខ្លួនឯងពិតប្រកដមែន ។ និងបានប្រគល់សសកសពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន នួន