ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀន ធ្វើឲ្យមនុស្សឆ្កួតលែងដឹងខុសត្រូវ បង្កអសន្តិសុខក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកម្រិត បណ្តាលឲ្យទៅជាបាត់បង់សតិលែងស្គាល់បាប និងបុណ្យដើរកាន់ដាវសាំម៉ូរ៉ៃដេញកាប់អ្នកធ្វើដំណើរពេញតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញមកជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង០៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៣០នៅចំណុចក្បែរ នឹងផ្សារថ្មីស្ថិតនៅក្នុង សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវដែលឃើញហេតុការហ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនអាយុប្រហែលជាជាង២០ឆ្នាំម្នាក់ មានសតិមិនល្អ ដើរបណ្តើរ និយាយបណ្តើរតែម្នាក់ឯង សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត និងមានកាន់ដាវសាំម៉ូរ៉ៃក្នុងដៃបាន ធ្វើសកម្មភាពដេញកាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរពេញតាមផ្លូវបង្កជាអសន្តិសុខក្នុងសង្គម ហើយត្រូវបានសមត្ថកិច្ចចេញមកជួយអន្តរាគមន៍បានទាន់ពេលផងដែរ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះគេសង្កេតឃើញថាយុវជនមួយចំនួនមិនចូលសាលារៀនហើយតែងតែប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន និងខ្លះទៀតឈានទៅដល់ការជួញដូរទៀតផង និងបង្កអសន្តិសុខក្នុងសង្គម ខ្លះបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហ៊ានលើកដៃសម្លាប់ឪពុកម្តាយបងប្អូនលែងស្គាល់គុណបាបបុណ្យជាដើម ។ ល ។ កន្លងមក ក៏មានការបង្ក្រាបអ្នកដែលប្រើប្រាស់គ្រឿងញៀន តាមក្លឹបធំៗជាបន្តបន្ទាប់ផងដែរ ពីកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញផងដែរ ។

ក្រោយពេលកើតហេតុជនសង្ស័យរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបញ្ចូនទៅអធិការខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនីតិវិធី ៕ ធឿនព្រែកជ័យ


ចែករំលែក៖