ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលអូរស្មាច់ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា÷ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ អ៊ូ ផលមាន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់ទូរសព្ទ័ដៃ និងគ្រឿងបំពងសំលេង រស់នៅ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ ថា៖ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០២៖១០នាទី មានកើត ករណីចោរចូលលួចសំភារៈ ក្នុងហាងរបស់ខ្លួន បណ្តាលឲ្យបាត់បង់សម្ភារៈដូចជា ៖ -ធុងបាស់សំរាប់ចាក់ប្លូធូ ទាំងធំ និងតូចចំនួន ១៤គ្រឿង -ថាច់(អេក្រង់)ទូសព្ទ័ចំនួន ១៧គ្រឿង សរុបជាទឹកប្រាក់អស់ចំនួន ៩៧០ដុល្លា ។
បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានធ្វើការស្រាវជ្រាវ ឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ *ងាវ រី* ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបណ្តោះអាសន្ន ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ។
បន្ទាប់ពីការសាកសួរ ជនសង្សយ័ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រិត្តិអំពើលួចដូចករណីខាងលើពិតមែន ដោយមានបក្សពួកម្នាក់ទៀតចូលរួមចូលលួចជាមួយមានឈ្មោះ *អ៊ុន បរមី* ភេទប្រុស (កំពុងគេចខ្លួន) ។
បច្ចុប្បន្នសង្សយ័ខាងលើ កំពុងសាកសួរនៅប៉ុស្តិ៍ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ប៉ែន នួន