ព័ត៌មានទាន់ហេតុការណ៍៖

រលត់ទាំងស្រុងហើយ ករណីឆេះរោងចក្រនៅស្រុកជើងព្រៃ ប្រើរថយន្តពន្លត់អស់៩គ្រឿង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មកដល់រសៀលថ្ងៃទី១៣ សីហានេះ ករណីឆេះអគារឡសម្ងួតប្រើហ្គាស ក្នុងរោងចក្រកាត់ដេរគ្លីនតុនបានរលត់ហើយ ខណៈកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿងរបស់ ស្នងការ ។ ចំពោះទំហំនៃការខូចខាត គឺមានកម្រិត៣០ភាគរយប៉ុណ្ណោះ ពុំមានគ្រោះថ្នាក់ជីវិតមនុស្សទេ ។

ករណីឆេះអគាររោងចក្រខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចរោងចក្រកាត់ដេរគ្លីនតុន ស្ថិតក្នុងភូមិរវៀង ឃុំខ្នរដំបង ។ អគារដែលឆេះនេះ ជាកន្លែងឡសម្ងួតប្រើហ្គាស ទំហំ១ខ្នង ២០ម៉ែត្រ គុណ៥០ម៉ែត្រ សង់ពីបេតុង ដំបូលប្រក់សង្ក័សី ៕ វណ្ណៈ


ចែករំលែក៖