ព័ត៌មានទាន់ហេតុការណ៍៖

ជំពាក់លុយគេច្រើនគ្មានលទ្ធភាពសង សម្រេចលោតទឹកសម្លាប់ខ្លួនទាំងមានផ្ទៃពោះ តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៨ខែ ព្រោះតែរឿងជំពាក់លុយគេច្រើនគ្មានលទ្ធភាពសងបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសុីសុវត្ថិ នៅចំណុចក្បែរ នឹងព្រះអង្គដងកើស្ថិតនៅក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។

តាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីមានផ្ទៃពោះ៨ខែ បានដើរមកពីម្តុំផ្លូវលេខ១៣៦ រួចក្នុងបំណងមកដល់ក្បែរនឹងព្រះអង្គដងកើ និងយំបណ្តើរនិយាយបណ្តើររួចដើរចុះទៅក្នុងទន្លេបំរុង សម្លាប់ខ្លួន ប៉ុន្តែចូលបានពាក់កណ្តាលត្រឹមក ទៅហើយស្រាប់តែមានបងប្អូនប្រជាពលរដ្ឋ និងប្រជាការពារសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញបានធ្វើការជួយអន្តរាគមន៍ ឃាត់ខ្លួនស្ត្រីរងគ្រោះស្រង់យកឡើងគោកវិញ ជនរងគ្រោះរៀបរាប់ប្រាប់ទាំងទឹកភ្នែកទាំងទឹកសម្បោរថា មូលហេតុដែលគិតខ្លីចង់លោតទឹកសម្លាប់ខ្លួនគឺមកពីខ្លួនជំពាក់បំណុលគេច្រើនពេកហើយប្តីរបស់គាត់ជាជនជាតិអេស្ប៉ាញបានយកដីនៅម្តុំកំបូលយកទៅបញ្ចាំគេចំនួនពីរមុឺនប្រាំពាន់ដុល្លារជាងហើយបង់ការឲ្យគេមួយខែ១ពាន់ដុល្លារ រហូតមកដល់បច្ចុប្បន្នអត់មានលទ្ធភាពបង់ឲ្យគេខ្លាចបាត់បង់ដីហើយមួយទៀត គាត់បានទិញដីឡូត៍ពីលោកឧញ្ញាស្រី ចាន់ថន ប៉ុន្តែលក់មិនចេញ ពុំដឹងថា គិតយ៉ាងមិចនោះទេ ក៏ដើរមកលោតទឹកសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតតែម្តង ។ ជនរងគ្រោះក៏បានបន្តទៀតថា ខ្លួនមានកូនទាំងអស់៣នាក់ ហើយកន្លងមក ដែលខ្លួនទៅរស់នៅស្រុកក្រៅ គឺអត់មានការងារធ្វើ គឺប្តីរបស់គាត់បានយករូបថតគាត់ បង្ហោះក្នុងអុឺនធឺណេតដើម្បីលក់ខ្លួនទៅឲ្យមិត្តភក្តិគាត់ដើម្បីយកលុយមកចាយវាយផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បាននាំខ្លួនស្ត្រីរងគ្រោះយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ័យជំនះ ដើម្បីសួរនាំរួចក៏នាំទៅផ្ទះសំណាក់របស់ជនរងគ្រោះដើម្បីឲ្យគាត់សំរាកវិញផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖