ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញទារិកា​អាយុជាង២ខែ ប្លុងចោល ក្បែរោងកុនហែមជាតិ

ចែករំលែក៖

ភ្នំពេញ៖ គួរឲ្យសង្វេគណាស់ ព្រោះតែការសប្បាយភ្លេចខ្លួនជាមួយគ្នា រហូតមានកូនរួចមិនមានការទទួលខុសត្រូ វធ្វើឲ្យម្តាយគ្មានជម្រើស រហូតហ៊ានយកកូនដែលទើបតែកើតបានប្រហែលជា២ខែ មកប្លុងទុកចោលនៅផ្លូវលំ ក្បែរអតិតរោងកុនហែមជាតិបង្កជាការភ្ញាក់ផ្អើលផងដែរ ។

ហេតុការណ៍ប្រទះឃើញទារិកានេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៣០ នៅចំណុចរោងកុនហែមជាតិ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

យោងតាមអ៊ុំប្រុសម្នាក់ឈ្នោះ គួច ចុងសុីញ អាយុ58ឆ្នាំ ស្នាក់នៅផ្លូវលេខ១១៨ កែងផ្លូវលេខ១៥សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញបានប្រាប់ឲ្យដឹងថា ដំបូងឡើយ គាត់បានឮថាមានគេប្រទះឃើញទារិកាតូចមួយ ដែលម្តាយដាច់ចិត្តយកមកប្លុងទុកចោលនៅក្បែរអតិតរោងកុនហែមជាតិនោះ គាត់ក៏បានមកមើលឃើញរុំនឹងសារុងរួចយកមកប្លុងទុកចោលរួចដើរចេញទៅបាត់ ភ្លាមៗនោះដែរ គាត់ក៏បានសម្រេចចិត្តទទួយកទារិកាអភព្វនោះមកចិញ្ចឹមដោយមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋក្បែរខាងផងដែរ និងមានសប្បុរសជនមានចិត្តអាណិតអាសូរដល់ទារិកាអភ័ព្វនោះ ពួកគេក៏បានជួយជាថវិកាផ្ទាល់ខ្លួនម្នាក់បន្តិចបន្តួចដើម្បីទិញទឹកដោះគោសម្រាប់ក្មេងបានបៅខ្លះដែរ គ្រាន់ជាការជួយសម្រាលបានខ្លះៗ ។

តាមប្រភពខ្លះៗបានបង្ហើបឲ្យដឹងថា ទារិការដែលត្រូវម្តាយយកមកប្លុងទុកចោលនោះ គឺជាស្រ្តីវ័យក្មេងយកជនជាតិរហូតមានកូនពរពោះរហូតបង្កើតមកហើយមិនមានការទទួលខុសត្រូវទើបសម្រេចយកកូនមកប្លុងទុកចោលយ៉ាងដូច្នេះ ។

ក្រោយមក ដោយសុខភាពក្មេងខ្សោយផងនោះ សមត្ថកិច្ចបានប្រគល់ឲ្យបុរសវ័យចំណាស់ខាងលើ យកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖