ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រី២នាក់ចុះលេងទឹកត្រពាំងបណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចត្រពាំងបែកក្បាល ក្នុងភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្មេងស្រីរងគ្រោះទាំង២នាក់នេះ ម្នាក់ឈ្មោះឈន សុខរក្សា អាយុ៨ឆ្នាំ និងម្នាក់ទៀតឈ្មោះសាំង កញ្ចនា អាយុ៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅនៅភូមិ ឃុំ ខាងលើ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជីតារបស់ក្មេងស្រីរងគ្រោះឈ្មោះជួប សុទ្ធ អាយុ៧៤ឆ្នាំបានទៅដេញគោដែលស៊ីដំណាំ ទុកចៅទាំងពីរនាក់ ឲ្យនៅចំណុចខាងលើ លុះពេលត្រឡប់មកវិញរកចៅពុំឃើញ ក៏ចុះរាវរកក្នុងត្រពាំង ស្រាប់តែប្រទះឃើញចៅទាំងពីរនាក់បានលង់ទឹកស្លាប់តែម្តង ៕ ចន្ថា