ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាក្លែមសម្តីទាស់គ្នាព្រលះមួយបុ័ងតោរយះក្បាលដេរ៣ថ្នេរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រុមស្ទាវផឹកស៊ីក្លែមសម្តីទាស់គ្នាទាញកាំបិតបុ័ងតោកាប់ក្បាលមិត្តភក្កិរយះក្បាលដេរ៣ថ្នេរ ហេតុការណ៍នេះ បានកើតឡើងពីវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ន សុខុន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ មុខរបរកម្មករផ្សារដែក ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកស្ទោង បន្ទាប់ពីយកបុ័ងតោកាប់ក្បាលជនរងគ្រោះឈ្មោះ ឡង វាសនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករផ្សារដែកដូចគ្នា នៅក្នុងវង់ផឹកស៊ីនៅផ្ទះជនសង្ស័យ ក្រោយទាស់សម្តីគ្នា ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួន ជនបង្ក យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ។ ចំណែកជនរងគ្រោះបញ្ចូនទៅមន្ទីរពេទ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖