ភ្នំពេញ៖ វិវឌ្ឍភាពនៃការការពារច្រាំងទន្លេមេគង្គ ដែលជាវិធានការណ៍ចំពោះមុខបន្ទាន់បណ្តោះអាសន្ន នៅឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដូចខាងក្រោម៖
-ទីតាំងទី១ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា បានរៀបបាវ Geotextile bag ជេីងក្រោមប្រវែង ៤៤៥ម៉ែត្រ លេីប្រវែងសរុប ៥០០ម៉ែត្រ។ រីឯផ្នែកខាងលេីមាត់ច្រាំង ដែលជាកន្លែងប្រឈមខ្លាំង បានរៀបបាវ ២ជួរ បន្ថែមទៀត បានប្រវែង ១០៣ម៉ែត្រ។
-ទីតាំងទី២ នៅភូមិព្រះអណ្តូង២ ឃុំព្រះអណ្តូង បានរៀបបាវ Geotextile bag ជេីងក្រោមប្រវែង ២៣១ម៉ែត្រ លេីប្រវែងសរុប ២៥០ម៉ែត្រ។
-ទីតាំងទី៣ ភូមិព្រែកស្តី ឃុំព្រះអណ្តូង បានរៀបបាវ Geotextile bag ជេីងក្រោមប្រវែង ២១៩ម៉ែត្រ លេីប្រវែងសរុប ៣០០ម៉ែត្រ។
ជាលទ្ធផលរួម សម្រេចបាន ៨៩៥ម៉ែត្រ លេីប្រវែងសរុប ១០៥០ម៉ែត្រ ប្រមាណ ៩០% ។ សកម្មភាពការងារខាងលេីនឹងបញ្ចប់នៅចុង ខែសីហានេះហេីយក៏ស្របពេលទឹកទន្លេជន់ឡេីងផងដែរ៕ សុខ ខេមរា