ព័ត៌មានទាន់ហេតុការណ៍៖

ដកតំណែងលោកស្រី ស៊ឹម សុផាត ឲ្យទៅបម្រើការងារនៅការិយាល័យកិច្ចទូទៅវិញក្រោយពលរដ្ឋរិះគន់ទង្វើអសីលធម៌ និងជាគំរូដ៏អាក្រក់

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោយផ្ទុះការរិះគន់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី១៧ សីហា បានសម្រេចដក អនុប្រធានអង្គភាពចុះបញ្ជី និងផ្ដល់ប័ណ្ណបើកបរយានយន្ត នៃមន្ទីរសាធារណការខេត្ត លោកស្រី ស៊ឹម សុផាត ចេញពីមុខតំណែង ដោយផ្ទេរភារកិច្ច ឲ្យទៅបម្រើការងារនៅ ការិយាល័យកិច្ចទូទៅវិញ! ហើយតម្រូវឲ្យចូលមកបង្ហាញខ្លួន ជារៀងរាល់ម៉ោងធ្វើការ ថែមទៀតផង ។ នេះបើយោងតាមលិខិត បង្គាប់ការ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

សូមជម្រាបថា ក្រោយផ្ទុះការរិះគន់យ៉ាងគំហុក តាមរយ:បណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃសុក្រទី១៦សីហាឆ្នាំ២០១៩ ម្សិលមិញ ទាក់ទងនឹងទង្វើមិនសមរម្យ របស់មន្ត្រីរាជការសាធារណ:មួយរូប ដោយយកជើងទៅចង្អុលស្លាកលេខ នៅជាប់នឹងក្បាលរថយន្ត ដែលម្ចាស់កម្មសិទ្ធរថយន្តយកទៅធ្វើឈៀក នៅកន្លែងចុះបញ្ជី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។ ទង្វើរបស់ស្ត្រីម្នាក់ ដែលខ្កួនជាមន្ត្រីរាជការសាធារណ:នោះ ត្រូវបានពលរដ្ឋចាត់ទុកជាទង្វើអសីលធម៌ និងជាគំរូដ៏អាក្រក់នៅក្នុងសង្គម ៕ ប៊ុនរិទ្ធី


ចែករំលែក៖