ភ្នំពេញ៖ អតីតប៉ូលិសប៉ុស្តិបឹងទំពុនម្នាក់ បានរត់គេចខ្លួន ខណៈកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបញ្ជូនទៅឃុំខ្លួន នៅពន្ធធនាគារព្រៃស កាលពីព្រឹកថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៩ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ផ្លូវព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជនល្មើសខាងលើមានឈ្មោះអ៊ឹម រតនះហៅកណ្តុរ ភេទប្រុស អាយុ៣២ឆ្នាំ អតីតជាមន្ត្រីនគរបាលប៉ុស្តិបឹងទំពុន មុខរបរបច្ចប្បន្នមិនពិតប្រាកដស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
គួបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទ៏១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយយោងតាមបណ្តឹងជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យខាងលើឈ្មោះ អ៊ឹម រតនះ ពាក់ពន្ធ័ករណីលួចម៉ូតូរបស់ជនរងគ្រោះ យកទៅលក់នៅខេត្តតាកែវ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ តាមចម្លើយសាកសួរពីសមត្ថិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ។
បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យរួចរាល់ហើយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ បានបញ្ជូនសំណុំរឿងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌ និងកសាងសំណុំបញ្ជូនទៅតុលាការ ក្រោយព្រះរាជអាជ្ញារង និងចៅក្រមសាកសួរួច ក៏បានចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃស ស្រាប់តែជនល្មើសរត់គេចខ្លួនបាត់ ដោយសុវត្ថិភាពទាំងដៃជាប់ខ្នោះ៕ ភារ៉ា ដង្កោ