ព័ត៌មានទាន់ហេតុការណ៍៖

លោក ជាម ហ៊ីម និងលោក គួច ចំរើន អញ្ជើញបើកវិញ្ញាសារបករឡង នៅមណ្ឌលសាលាអនុវិទ្យាល័យតេជោសែនកម្មករ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក ជាម ហ៊ីម ប្រធានក្រុម ប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភកបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨- ២០១៩ រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ នាព្រឹកថ្ងៃចន្ទ ៤រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីគណៈមេ ប្រយោគ និងសិស្សានុសិស្សជាបេក្ខជនប្រឡង ។

លោកស្រី អ៊ុច សោភា ប្រធានស្តី ទីមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មានប្រសាសន៍ថា សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ នៅខេត្ដព្រះសីហនុ មានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំនួន ១.៥៨៥ នាក់ ស្រី ៧៥៧នាក់ និងមានបេក្ខជនស្វ័យរិនចំនួន ២៣៤នាក់ ស្រី ១០៦នាក់ ក្នុងនោះបេក្ខជនស្វ័យរិន អវត្តមានចំនួន ១៥នាក់ ស្រី ០៨នាក់ ។ ការប្រឡងមាន ០៥មណ្ឌល ស្មើនឹង ៦៦បន្ទប់ ក្នុងនោះ មណ្ឌលក្រុងព្រះសីហនុ មាន ០៣មណ្ឌល មណ្ឌលក្រុងព្រះសីហនុ មានមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ ,មណ្ឌលអនុវិទ្យា ល័យសម្តេចឪ ស្ថិតក្នុងសង្កាត់លេខ៣ និងមណ្ឌលបឋមសិក្សា- អនុវិទ្យាល័យតេជោសែនកម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានផ្នែកវិទ្យាសាស្ត្រ និងវិទ្យា សាស្ត្រសង្គម ។ ស្រុកព្រៃនប់មាន ០២មណ្ឌល ស្ថិតនៅក្នុងវិទ្យាល័យវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ហើយការប្រ ឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិនាព្រឹកនេះ នៅតាមមណ្ឌលប្រឡងទាំង ០៥ ក្នុងខេត្តព្រះ សីហនុ មានលក្ខណល្អប្រសើរ ។

លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញបើកវិញ្ញាសាប្រឡងដោយបានផ្តាំផ្ញើដល់ដល់បេក្ខជនប្រឡងទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពក្នុងការប្រឡង ដើម្បីទទួលបានលទ្ធ ផលល្អគ្រប់គ្នា បើយើងចេះ គឺជាប់ បើបាននិទ្ទេសល្អ និងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងបានផ្តល់ឱវាទ ត្រូវគោរពតាមការណែនាំរបស់គណៈមេប្រយោគឱ្យបានត្រឹម ត្រូវក្នុងពេលប្រឡងឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។

សូមរម្លឹកថា លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានសន្យាដល់បេក្ខជនប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិទាំង អស់ ប្រសិនបើបេក្ខជនណាប្រឡងទទួលបាននិទ្ទេស A និងទទួលបានម៉ូតូ ០១គ្រឿង និងថវិកា ១.០០០ដុល្លាអាមេរិក សម្រាប់សាលាណា ដែលមានសិស្សប្រឡងទទួលបាននិទ្ទេសល្អ និងមានការលើកទឹកចិត្តផងដែរ ៕ឆ្លាម សមុទ្រ


ចែករំលែក៖