ខេត្តកំពង់ស្ពឺ៖ រន្ទះបានបាញ់ផ្តាច់ខ្សែបណ្តាញតង់ស្យុងមធ្យម MV ហ្វាAមួយសរសៃ គ្រាដែលមានភ្លៀងមួយលាយឡំដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វពាហនៈនោះទេ ។
ឧបទ្ទវហេតុរន្ទះបាញ់ផ្តាច់ខ្សែបណ្តាញតង់ស្យុងមធ្យម MV ហ្វាA បានកើតឡើង នៅវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃ អង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៩នៅភូមិថ្លុកឈើទាល២ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ករណីនេះបណ្តាលឲ្យដាច់ចរន្តអគ្គិសនីខានប្រើប្រាស់នៅតំបន់មួយចំនួនដែលស្ថិតនៅ តំបន់ខាងត្បូងផ្លូវជាតិលេខ៤ ក្នុងសង្កាត់រកាធំ, សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង ឃុំវល្លិ៍សរ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
យ៉ាងណាករណីដាច់ចរន្តអគ្គិសនីដែលគរដឹងថា ដាច់ចេញពីអនុស្ថានីយកំពង់ស្ពឺ(GSK-Feeder3) នេះ ក្រុមការងារអគ្គិសនីបានប្រញាប់ប្រញាល់ជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនមានចរន្តប្រើប្រាស់ឡើងវិញផងដែរនារសៀលថ្ងៃនោះ ៕ ប្រាថ្នា