ខេត្តស្វាយរៀង៖ កម្លាំងយោធាការព្រំដែន និងនគរបាលការពាព្រំដែនទួលស្តី ស្រុកចន្ទ្រាបានឃាត់ខ្លួនមកសាកសួរឪពុក និងកូនប្រុសបន្ទាប់ពីពួកគេទាំងពីរដើរវង្វេង គ្មានទិសដៅច្បាស់លាស់ នៅតំបន់ព្រំដែន ។
ការឃាត់ខ្លួនមកសាកសួរនេះ បានធ្វើឡើងនាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅតំបន់ព្រំដែន ក្នុងភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ។
យោងតាមលោកអធិការនគរបាលស្រុកចន្ទ្រា ខេត្តស្វាយរៀងបានឲ្យដឹងថា ឪពុកនុងកូនដែលឃាត់មកសាកសួរមានឈ្មោះ វ៉ាន់ ចាន់វឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ និងកូនប្រុសឈ្មោះប៊ន ហៅ ធា អាយុ១០ ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងឈ្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបន្តថា បន្ទាប់ពីសួនាំអ្នកទាំងពីរមិនសូវនិយាយ ពិបាកក្នុងការទំនាក់ទំនងណាស់ ។
លោកបានបន្ថែមថាអាស្រ័យដូចបានរៀបរាបខាងលើ បើបងប្អូនណាបា នស្គាល់ ពិសេសអ្នកភូមិត្រពាំងឈ្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្គាល់បានឃើញតាមសេចក្តីជូនដំណឹងនេះ សូមជួយប្រាប់ដល់បងប្អូន របស់ជនទាំងពីរនាក់កំពុងស្នាក់នៅបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីស្រាវជ្រាវ និងប្រកាសរកក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ ៕ យឹម សុថាន
លេខទំនាក់ទំនង៖ អធិការស្រុកចន្ទ្រា ៖ 066 2222 82