ខេត្តរតនគិរី៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេមានបក្ខពួកបីនាក់បានប្រព្រឹត្តករណីហិង្សា ដោយចេតនា(មានស្ថានទម្ងន់) បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ។
ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៧ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមជនសង្ស័យ ធ្វើសកម្មភាពភ្លាមៗ នៅតាមផ្ទះជនសង្ស័យក្នុងឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ដែលបង្កហិង្សាដោយចេតនាវាយកម្ទេចទ្រព្យសម្បត្តិអ្នកដទៃ ហើយរត់គេចខ្លួនម្នាក់ និងកម្លាំងនគរបាលអធិការដ្ឋានស្រុកបរកែវ ចាប់ឃាត់ខ្លួនបានពីរនាក់ ទី១ឈ្មោះ រចំ ទៀន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចារាយ ទី២ឈ្មោះ រម៉ាម ដួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចារាយ ទាំងពីរនាក់ មានទីលំនៅភូមិលើហន់ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនៈគិរី ។
ក្រោយពេលធ្វើសកម្មភាពរួច ឈ្មោះ ទីង យ៉ែម ភេទប្រុស អាយុ២៤ឆ្នាំ បានរត់គេចខ្លួនបាត់ហើយ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត ។ ឯជនរងគ្រោះ ឈ្មោះ រចំ អ៊ីង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិគ្រៀង ឃុំកិចុង ស្រុកបរកែវ ខេត្តរតនះគិរី និងម៉ូតូដែលជនសង្ស័យវាយកម្ទេចនោះម៉ាក ហ្សូមមឺអ៊ិច ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ ជីវ័ន្ត