ព័ត៌មានទាន់ហេតុការណ៍៖

Vietjet បើកជើងហោះហើរដោយផ្ទាល់២ខ្សែ ពីវៀតណាម ទៅ ឥណ្ឌា

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបើកសម្ភោធជើងហោះហើរដោយផ្ទាល់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់ ទីក្រុងញូវដែលី ។ ដើម្បីអបអរជើងហោះហើរថ្មីទាំងអស់នេះ ក្រុមហ៊ុនផ្តល់ជូននូវសំបុត្របែបសន្សំសំចៃដ៏អស្ចារ្យរាប់ពាន់សន្លឹកដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក ឡើងទៅហើយគេអាចធ្វើដំណើរទៅប្រទេសឥណ្ឌា និងមើលទេសភាពគួរឲ្យចាប់អារម្មណ៍ និងប្លែកៗរាប់ពាន់កន្លែង ។

ប្រទេសឥណ្ឌា មានភាពល្បីល្បាញទៅលើការមានវប្បធម៌ចម្រុះរបស់ខ្លួន ម្ហូបអាហារដ៏ឆ្ងាញ់ពិសារ ទេសភាពដ៏គួរឲ្យចង់គយគន់ និងតំបន់ទាក់ទាញភ្ញៀវទេសចរណ៍រាប់មិនអស់ ។ ឥណ្ឌា ទាក់ទាញអ្នកទេសចរណ៍ ដោយសារតែការមានប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ ហើយភ្ញៀវទេសចរណ៍ភាគច្រើន ធ្វើដំណើរទៅទស្សនកិច្ចនៅឥណ្ឌា ដើម្បីធ្វើធម្យាត្រា ធ្វើដំណើរកម្សាន្តទៅតំបន់ជាច្រើនដូចជា ភូមិ Bodh Gaya ដែលជាកន្លែងព្រះពុទ្ធ បានត្រាស់ដឹង ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចធ្វើដំណើរតាមជើងហោះហើររយៈពេលខ្លីពីខេត្តសៀមរាប ទៅទីក្រុងហាណូយ ហើយបន្ទាប់មកបន្តការហោះហើរដោយផ្ទាល់ ទៅកាន់ទីក្រុងញូវដែលី ។ ផ្លូវហោះហើរវាងទីក្រុងក្រុងហាណូយ និងទីក្រុងញូវដែលី នឹងធ្វើប្រតិបត្តិការហោះហើរទៅ-មក ចំនួន៣ដងក្នុងសប្តាហ៍ ពោលគឺនៅរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយចាប់ផ្តើមចាប់ពីថ្ងៃទី៧ ខែធ្នូ តទៅ ។ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ជើងហោះហើររវាងទីក្រុងហូជីមិញ និងទីក្រុងញ៉ូវដេលី នឹងប្រតិបត្តិការហោះហើរទៅ-មក ចំនួន៤ជើងក្នុង១សប្តាហ៍ ។

តាមគោលដៅ អ្នកដំណើរទាំងអស់ ក៏អាចចំណាយពេល២ ទៅ៣ថ្ងៃ ក្នុងប្រទេសវៀតណាម ដែលជាកន្លែងមានតំបន់បេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូជាច្រើន ផងដែរ ។ រដ្ឋធានីហាណូយ គឺជាទីក្រុងប្រកបដោយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យ ក៏ដូចជាទីក្រុងមានបរិយាកាសពិសេសតែមួយ ។ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទេសចរណ៍ ធំ និងទំនើបជាគេបំផុតនៅវៀតណាម ទីក្រុងហូជីមិញ ក៏ជាគោលដៅទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ខណៈដែលអ្នកទេសណ៍នឹងជួបវេលាដ៏ផ្អែមល្ហែម រំភើបរីករាយ និងការកម្សាន្តផ្សេងៗក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ ។

ជាមួយនឹងការមានជើងហោះហើរដោយផ្ទាល់ពីទីក្រុងហូជីមិញ និងហាណូយ ទៅកាន់ទីក្រុងញូវដែលី ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបើកជើងមេឃមួយសម្រាប់ឱកាសទេសចរណ៍ និងពាណិជ្ជកម្មសំខាន់ៗជាច្រើន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាភ្ជាប់ប្រទេសឥណ្ឌា ទៅកាន់បណ្តាញហោះហើររបស់ Vietjet ទូទាំងតំបន់អាស៊ីអាគ្នេយ៍ (កម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ និងប្រទេសក្នុងតំបន់អាស៊ានជាច្រើនទៀត) និងអាស៊ីខាងកើត (កូរ៉េខាងត្បូង ជប៉ុន និងចិន) ។

បច្ចុប្ប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរប្រចាំថ្ងៃចំនួន៤០០លើក ជាមួយនឹងផ្លូវហោះហើរចំនួន១២៩ ដែលគ្រប់ដណ្តប់គោលដៅជាច្រើនទូទាំងប្រទេសវៀតណាម និងគោលដៅអន្តរជាតិដូចជា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖