ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបានសន្និដ្ឋាន ជាជាជំហានដំបូងថា ទំនងជាមានជនរងគ្រោះណាម្នាក់ ក្នុងចំណោមម្តាយ ឬឪពុក ដាក់ថ្នាំពុលដើម្បីសម្លាប់ក្រុមគ្រួសារទាំងមូល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងជាបឋមថា នៅវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ដោយថ្នាំពុល (មិនទាន់ដឹងមូលហេតុ) កើតឡើងនៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្រុមទី៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ក្នុងនោះមានក្មេងស្រីម្នាក់ត្រូវជាកូននិងឪពុកបានស្លាប់​ ព្រមទាំងម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ។

ជនរងគ្រោះជាឪពុកមានឈ្មោះ លី ខេង អាយុ ៤៣ឆ្នាំមុខរបរអ្នកម៉ៅការ(ស្លាប់) និងកូនស្រីឈ្មោះ លី សុីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស (ស្លាប់)នៅក្នុងផ្ទះ ចំណែកស្ត្រីជាម្តាយឈ្មោះ មុឹង ចាន់ផល អាយុ ៤១ មុខរបរ អ៊ុតសក់ត្រូវបាន នាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតែអកុសល្យជួយសង្រោះមិនបានក៏ស្លាប់ដែរទៅ ។

នគរបាលបញ្ជាក់តាមរបាយការជាបឋមថា ជនរងគ្រោះស្លាប់ដោយសារធាតុថ្នាំពុល ដែលនគរបាលបានសន្និដ្ឋានជាជាជំហានដំបូងថា ទំនងជាមានជនរងគ្រោះណាម្នាក់ ក្នុងចំណោមម្តាយ ឬឪពុកដាក់ថ្នាំពុលដើម្បីសម្លាប់ក្រុមគ្រួសារនេះទាំងមូល ៕ ឆ្លាម សមុទ្រ


ចែករំលែក៖