ខេត្តព្រះសីហនុ៖ លោក William Guang សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានបើកកកាយអំពើពុករលួយដ៏រសើបមួយលើ Page Facebook ផ្លូវការ របស់លោកបែបឥតសំចៃមាត់ថា៖ មានករណីប្រើអំណាចរឹបអូសយកដីកុមារកំព្រានិងសាលាក្ដីសង្ឃឹមនៅក្រុងព្រះសីហនុលក់ឲ្យឈ្មួញ ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោករូបនេះបានអៈអាងថាខ្លួន បានចុះសិក្សាករណីបន្ទាន់មួយនៅក្រុងព្រះសីហនុ តបតាមពាក្យបណ្ដឹងរបស់ អង្គការ AOG ដែលបានអះអាងថាក្រសួងសង្គមកិច្ចប្រើល្បិចទុច្ចរឹត ដើម្បីបញ្ឆោតឲ្យគាត់ជាជនជាតិបរទេសចុះហត្ថលេខាលើឯកសាអក្សរខ្មែរទាំងគាត់មិនចេះអានភាសាខ្មែរ ដើម្បីផ្ដល់ដីសាលា Hope នៅក្រុងព្រះសីហនុឲ្យក្រសួង ខណៈដែលដីជាង១ហិចតានោះអង្គការបានដោះដូរជាទឹកប្រាក់ពីពលរដ្ឋជាង២០ឆ្នាំមកហើយ ករណីនេះនាយកសាលា លោកគ្រូអ្នកគ្រូ បានអះអាងថា សាលានេះមានអាយុ ២០ឆ្នាំហើយ បណ្ដុះបណ្ដាលសិស្សក្រីក្រសរុបប្រមាណ៧ម៉ឺននាក់ និងចិញ្ចឹមកុមារកំព្រាបានរាប់ម៉ឺននាក់មកហើយ ស្រាប់តែក្រសួងទាមទារឹបអូសយកដីសាលាយកជាដីរដ្ឋ តែយ៉ាងណាមិញដំណឹងពេញក្រុងព្រះសីហនុអះអាងថាដីសាលានោះមានគេលួចលក់រហូតមានប្លង់ទៀតទៅហើយ បើដីរដ្ឋម្ដេចលក់ឲ្យឯកជន នៅពេលអង្គការ AOG និង ថ្នាក់ដឹកនាំសាលាក្ដីសង្ឃឹម សម្រេចប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រោយមកស្រាប់តែ អនុប្រធានមន្ទីសង្គមកិច្ច បានយកលុយ៤ម៉ឺនដុល្លាមកសូកប៉ាន់នាយកសាលា កុំឲ្យប្ដឹងតវ៉ា ផ្សព្វផ្សាយព័ត៌មាន ថែមទៀតផង ដើម្បីកុំឲ្យមហាជនដឹងថាដីសាលានេះគេឃុបឃិតលក់ឲ្យឯកជន ជាពិសេសចង់បិទរឿងនេះមិនឲ្យសមាជិកឧត្តមក្រុមប្រឹក្សាបានដឹង ។
លោក William Guang បន្តថា៖ ករណីដ៏រសើបនេះ យើងខ្ញុំបានទទួល ភស្តុតាងប្រព្រឹត្តអំពើពុករលួយរបស់អនុប្រធានមន្ទីសង្គមកិច្ចជា Voice Record . ទទួលបានឯកសាបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ដែលពាក់ព័ន្ធភាពមិនប្រក្រតី អំពើទុច្ចរឹត អំពើពុករលួយ ដើម្បីកសាងសំណុំរឿងគោរពបញ្ជូនទៅសម្ដេចតេជោឲ្យលោកពិនិត្យនិងផ្ដល់កិច្ចអន្តរាគមន៍ដល់សាលាអង្គការមួយដែលចូលរួមលើកស្ទួយវិស័យអប់រំលក្ខណៈមនុស្សធម៌នៅកម្ពុជា ។
លោកបន្តថា៖ ជាក្រៅផ្លូវការ ខ្ញុំបាទវាយតម្លៃថា វាជារឿងអាក្រក់បំផុត ដែលឃ្លានសូម្បីដីសាលា និងដីកុមារកំព្រា យកទៅបំប្លែងលក់ឲ្យឯកជន ។ មិនថាប្រើប្រាស់លទ្ធភាពប៉ុណ្ណាខ្ញុំបាទនិងប្រឹងប្រែងឲ្យអស់លទ្ធភាពលើការងារមួយនេះ ! ក្រសួងថាដីរបស់រដ្ឋ ចុះបើជាដីរដ្ឋទុកឲ្យសាលាទៅ គ្នាយកចិញ្ចឹមក្មេងកំព្រា ហើយបង្រៀនសិស្សទេតើ ចំណេញខ្មែរតើ មានខាតស្អី ។ ចុះបើថាដីរដ្ឋម៉េចល្បីថាមានប្លង់លក់ឲ្យឈ្មួញ ? បើជាដីរដ្ឋ រដ្ឋមានលុយមកសូកគេ៤ម៉ឺនបែបនឹងឬ ?៕ សុខ ខេមរា