ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បន្តបើកការស្រាវជ្រាវ រកមុខរកជនដៃដល់ដែលផ្ទះអាវុធបាញ់ចូលកាស៊ីណូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុកំពុងបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ ដែលផ្ទះអាវុធបាញ់ចូលកាស៊ីណូមួយកន្លែងបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ជាភ្ញៀវកំពុងនៅក្នុងកាសុីណូរងរបួសធ្ងន់ កាលពីយប់ជិតពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ សីហា ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ ជាមួយនឹងការពិនិត្យVideo កាមេរ៉ាសុវត្ថិភាពថា ជនបង្កហេតុដែលផ្ទុះអាវុធនេះ បង្កឡើងដោយជនជាតិ ១ក្រុម មានគ្នា ៤នាក់ និងថាហេតុការណ៍នេះកើតឡើង ក្រោយពេលក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាសុីណូនោះ ប៉ុន្តែត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនឲ្យក្រុមជនដៃដល់ចូលទៅក្នុងកាសុីណូ ទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក ក៏ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ចូលទៅក្នុងកាសុីណូនោះ ។

ក្រោយបាញ់រួច ក្រុមជនដៃដល់ ក៏នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖