ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហ៊ួយយីហោ ចែនី សង្ស័យឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះលក់ចាប់ហ៊ួយយីហោ ចែនី អគ្គិភ័យឆាបឆេះដោយសារសង្ស័យឆ្លងចរន្តអគ្គិសនី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្ដរាគមន៍ភ្លាមៗកាលពីម៉ោង ២និង ៤០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៩Eo ផ្លូវ៣១៨កែងផ្លូវ១៩៩ ស្ថិតនៅភូមិ២ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ លី វ៉ាន់នី អាយុ៤៥ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ សា្នក់នៅផ្ទះលេខ២៩Eo ផ្លូវ៣១៨កែងផ្លូវ១៩៩ ស្ថិតនៅភូមិ២ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

បើតាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុឃើញផ្សេងហ៊ុយចេញពីបន្ទប់ជាន់ទី២ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែងខាង និង ម្ចាស់ផ្ទះនាំគ្នារាយការណ៍ទៅកន្លែងសមត្ថកិច្ចចុះមកអន្ដរាគមន៍ភ្លាមៗ ។

ក្រោយពេលទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងពន្លត់អគ្គិភ័យបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ៥គ្រឿងទៅជួយអន្ដមន៍ ដើម្បីបាញ់ទប់ស្កាត់កុំឲ្យរាលដាល់ដល់ផ្ទះអ្នកជិតខាង ដោយប្រើប្រាស់រថយន្ដអស់ចំនួន២គ្រឿង ទើបគ្រប់គ្រងស្ថានភាពអគ្គិភ័យបានទាំងស្រុងនៅវេលាម៉ោង ៣ថ្ងៃខែឆ្នាំដដែល ។ ចំពោះសម្ភារៈខូចខាតមានតុឈើចំនួនមួយ និង ឯកសារបញ្ជើលក់ចាប់ហ៊ួយមួយចំនួនួ ៕ជ្រោយពេជ្រ


ចែករំលែក៖