ព័ត៌មានទាន់ហេតុការណ៍៖

ហ្គេមបាញ់ត្រីនៅក្នុងមណ្ឌលកំសាន្តកោះពេជ្រ បានបើកដំណើររការឡើងវិញហើយ ទោះបង្ក្រាបញឹកញាប់ក៏ដោយ

ចែករំលែក៖

ភ្នំពេញ ៖ ហ្គេម បាញ់ ត្រី យីហោ ដាយអឺមុីនខាធូនវើលដ៌ នៅក្នុង មណ្ឌល កំសាន្ត កោះពេជ្រ ដែល កន្លងមកត្រូវ បាន កម្លាំង គណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹក នាំបញ្ជាផ្ទាល់ ដោយ លោក ថេង សុថុល អភិបាល ខណ្ឌ ចំកាមនចុះបង្ក្រាបនិងដកហូតបានទូរហ្គេមបាញ់ត្រីជាច្រើនទូរនោះ រហូត មកដល់ពេលនេះ ទីតាំងនេះកំពុងបើកដំណើរការទទួលអ្នកញៀនល្បែងនេះឡើងវិញហើយ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាល កម្ពុជា បានចេញសារាចរណែនាំមួយដែលសម្រេចអោយបញ្ឈប់ចេញអាជ្ញាប័ណ្ណប្រកបរបរអាជីវកម្មល្បែងភ្នាល់តាមប្រព័ន្ធអេឡិចត្រូនិចនិងអិនធើណេត online គ្រប់ប្រភេទ ដើម្បីធានាបាននូវការថែរក្សាការពារសន្តិសុខសាធារណៈ និងសង្គម ។

ប្រជាពលរដ្ឋកំពុង ងឿងឆ្ងល់ ថា ហេតុអ្វី បានជា ទីតាំង នេះអាច បើកដំណើរការបានឡើងវិញ ព្រោះ កន្លង មកទីតាំងនេះត្រូវបានបង្ក្រាប២ដងរួចមកហើយ  ៕ សរស្មី


ចែករំលែក៖