ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុងផ្សារស៊ិនជូររីផ្លាហ្សា ទទួលយកការសង់ផ្សារថ្មី, ថ្លែងអំណរគុណសម្ដេចតេជោ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, អភិបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុងផ្សារ ស៊ិនជូររីផ្លាហ្សា លក់ដូរតាមដងផ្លូវក្នុងផ្សារស៊ិនជូររីផ្លាហ្សាទទួលយកការសង់ផ្សារថ្មី ហើយដោយក្នុងនោះបានសូមគោរព និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។

តំណាងអាជីវករ លោក សៀន ថាស៊ីន បាន បញ្ជាក់ថា៖ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ បានជួយដោះស្រាយជូនអាជីវករទាំងអស់នៅផ្សារស៊ិនជូររីផ្លាហ្សា ទាំងមូល ដោយរក្សាការពារ ទីតាំងលក់ដូរជូនអាជីវករ ព្រមទាំងបង្កើតនូវ ទីតាំងលក់ដូរថ្មីបែបទំនើប ដើម្បីប្រែពីផ្សារធម្មតាទៅជាផ្សារដែលមានបរិយាកាសល្អ មានផាសុខភាពដល់អាជីវករ ដែលកំពុងជួបការខ្វះខាត ពិសេសបានជួយសម្រួលមួយផ្នែកធំការលក់ដូរនៅទីតាំងនេះផ្ទាល់ ។ ជាចុងក្រោយអាជីវករផ្សារទាំងអស់ សូមលើកម្រាមដៃដប់ ថ្លែងអំណ រគុណ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា (អាយឌៀ) Idea ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួបតែពុទ្ធពរ ទាំងបួនប្រការ ។

បន្ទាប់ពីមាន ការតវ៉ាចុះឡើងរួចមកហើយក្រុមអាជីវករលក់ដូរ នៅផ្សារសិនជូរីផ្លាហ្សាទាំងអស់អ្វីដែលទទួល បានជោគជ័យរហូតដល់ ថ្លែងអំណរគុណនាពេលនេះគឺកើតឡើងក្រោយជួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ កាលពីរថ្ងៃ២៤ សីហាឆ្នាំ ២០១៩ នេះពួកគាត់បានយល់ ព្រមទទួលយកការណែនាំរបស់អភិបាលរាជធានីទាំងស្រុងដោយបញ្ចប់ការតវ៉ាទៀត ហើយ ។

សូមបញ្ជាក់ថា៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បន្តពិភាក្សាដោះស្រាយជូនអាជីវករ លក់ដូនៅផ្សារសិនជូរីផ្លាហ្សានាបច្ចុប្បន្នជាបន្តទៀត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ អោយមានទីតាំងលក់បន្តទៀត ទោះបីផ្សារនេះត្រូវអភិវឌ្ឍន៍ជាផ្សារទំនើបក៏ដោយ ។ ដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីជួបស្តាប់យោបល់ជាមួយអាជីវករ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារសិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិសែនជ័យ ។ អាជីវករដែលបានចូលរួមជាង១០០នាក់ លក់ដូនៅផ្សារខាងលើនេះ មានបីក្រុម គឺមានអ្នកលក់នៅផ្សារឯកជន អ្នកលក់ដូរនៅផ្សាររដ្ឋ និងអ្នក លក់ដូរ នៅលើទ្រូងផ្លូវជុំវិញផ្សារ បានសំណូមពរ មិនឱ្យមានការអភិវឌ្ឍន៍ផ្សារ ទៅជាផ្សារទំនើបនោះទេ អោយនៅមានសភាពដើមដដែល ។

ក្នុងនោះលោក កែវ ជឺឃាង ប្រធានផ្នែកទៅផ្សារ នៃក្រុមហ៊ុនសិនជូរីផ្លាហ្សា ជាក្រុមហ៊ុនអភិវឌ្ឍន៍នេះទៅជាផ្សារទំនើបដែលមានកំពស់៥ជាន់ បានអោយដឹងថា ចំពោះអ្នកលក់នៅផ្សាររដ្ឋ និងផ្សារឯកជន កំពុងលក់ដូរបច្ចុប្បន្ន ក្រុមហ៊ុននឹងប្រគល់តូបជូន ទៅតាមចំនួនតូបដែលគាត់មាន ។

លោកបន្តថា៖ នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងធ្វើការសាងសង់ តែអាជីវករត្រូវប្តូរមកលក់បណ្តោះអាស្នននៅលើសួនកុមាររយ:ពេល២ឆ្នាំ រងចាំផ្សារសិនជូរីផ្លាហ្សាសាងសង់រួច ។ ចំពោះការមកលក់នៅលើសួនកុមារខាងមុខផ្សារ គឺក្រុមហ៊ុនសង់តំបូល និងរៀបចំអោយដោយឥតគិតថ្លៃ ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរីទាំងរដ្ឋ និងឯកជនចំនួន៦៧០តូប ដោយឡែកអ្នកលក់នៅតាមទ្រូងផ្លូវថ្នល់មុខផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារមានចំនួន២០៨កន្លែង៕ សំរិត


ចែករំលែក៖