ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា បើករថយន្តបត់ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសពីរនាក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទនងជាស្រវឹងស្រា បើករថយន្តបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសពីរនាក់រងរបួសរលាត់ដៃជើង ហើយរថយន្ត បម្រុងបើករត់ថយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ កល់រថយន្តជាប់ទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងមុខសាលា ប៊េរធីអន្តជាតិ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0485 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្លងទៅផ្លូវជ្រុលទៅបុកម៉ូតូហុងដាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-3123 ជិះដោយបុរសពីរនាក់ បញ្ច្រាសទិសដៅគ្នា បណ្តាលឲ្យដួលរងរបួសរលាត់ដៃជើង ចំណែករថយន្តបង្ករយ៉ែថយក្រោយ បម្រុងបើករត់ចេញពីកន្លែងកើតហេតុ ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់មួយកង់ រថយន្តកល់ជាប់ទៅលេរួច ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយខាងភាគីរថយន្តសម្របសម្រួលជាមួយខាងភាគីម៉ូតូ និងបានចេញសំណងចំនួន៧០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង ចំណែករថយន្តសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖