ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាដេញចាប់ជនសង្ស័យម្នាក់បានរួចស្វាគមន៍ឡើងទ្រមខ្លួន ទើបប្រគល់ជូននគរបាលបន្ទប់ពីជននោះបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ មិនទាន់បានសម្រេចផង អ្នកជិតខាងឃើញទាន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាងួន២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះ កង ពៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋ នៅចំណុចខាងលើ ខណ:ដែលម្ចាស់មិននៅ អ្នកក្បែរខាងឃើញទាន់ ក៏ស្រែកឆោឡោ ផ្អើលរត់ ត្រូវបានអ្នកភូមិចេញមកស្វាគមន៍ មួយដៃ មួយជើង រួចប្រគល់ជូនប៉ូលិសប៉ុស្តិ៍កាកាប១ នាំយកទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌ បន្តតាមនីតិវិធី ៕ សុខាសែនជ័យ