ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរសព្ទ័កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ថា មានបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណមួយរូបដែលចុះលេងទឹកសមុទ្រនៅវេលាទៀបភ្លឺព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩ កន្លងមកនៅឆ្នេរអូរត្រេះស្ថិតក្នុងភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំពេលមានរលកខ្លាំងរួចបាត់ខ្លួនពេញមួយថ្ងៃកន្លងមកនោះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនជនជាតិចិន ដែលបាត់ខ្លួនខាងលើ មានសភាពហើមហើយអណ្តែតមកទើរលើឆ្នេរអូរត្រេះក្នុងភូមិ0៥ សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។
ក្រោយពិនិត្យរួចសាកសពជនជាតិចិនបានដឹកយកមករក្សាទុកនៅសាលដំកល់សពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសាច់ញាតិមកទទួលយកទៅចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕ ឆ្លាម សមុទ្រ