ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញម្ចាស់ជ័យលាភីឆ្នើមនៃពានរង្វាន់ SmartEdu USDP រដូវកាលទី២

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEdu (USDP) ជាលើកដំបូងយ៉ាងជោគជ័យ កាលពីឆ្នាំមុន កម្មវិធី USDP រដូវកាលទី២ បានបញ្ចប់កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩។ក្នុងព្រឹត្តិការណ៍នេះ ក្រុមនិស្សិតចំនួន ៨ នាក់ ដែលបង្ហាញនូវដំណោះស្រាយច្នៃប្រឌិតរបស់ពួកគេសម្រាប់ ក្រុមហ៊ុន Thalias Hospitality Group បានឈ្នះរង្វាន់ជាទឹកប្រាក់ ១.៨០០ ដុល្លារ និងពានរង្វាន់ជ័យលាភី CEO Challenge។

ម្ចាស់ជ័យលាភីទទួលបានបន្ទាប់ពីបានបង្ហាញគំនិតដែលជាដំណោះស្រាយរបស់ពួកគេទៅកាន់ក្រុមគណៈកម្មការវិនិច្ឆ័យរួមមាន លោកស្រី Kim Tol Am នាយកប្រតិបត្តិក្រុមហ៊ុន BIMA កម្ពុជា លោក Arnaud Darc នាយកប្រតិបត្តិក្រុមហ៊ុន Thalias លោក Hashim Alkaff នាយកក្រុមហ៊ុន Grab កម្ពុជា និងលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata។ រង្វាន់ផ្សេងទៀតដែលបានប្រគល់ជូនបេក្ខជនក្នុងព្រឹត្តការណ៍នេះរួមមាន ពានរង្វាន់ក្រុមធ្វើបានល្អបំផុតលេខរៀងទី២ដែលទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១០០០ ដុល្លា ហើយក្រុមជ័យលាភីនៃក្រុមធ្វើបានល្អបំផុត ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១៤០០ ដុល្លារដល់ការប្ដេជ្ញាចិត្តយ៉ាងផ្ចិតផ្ចង់កំឡុងសិក្ខាសាលានៅសៀមរាប។ លើសពីនេះទៀត បេក្ខជនឆ្នើមចំនួន ៨ នាក់ នឹងទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភ រយៈពេល២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ក្នុងប្រទេសម៉ាឡេស៊ី។

ឆ្នាំនេះក៏មាន បេក្ខជនឆ្នើម មកពី សាកលវិទ្យាល័យអាជីវកម្មអន្ដរជាតិ Hult International Business School នៅឯទីក្រុងឡុង់ ត្រូវបានទទួលស្គាល់ជាម្ចាស់ជ័យលាភីឆ្នើមបំផុត សម្រាប់ការចូលរួមយ៉ាងសកម្មដ៏ល្អ និងបបើយោងតាមការផ្ដល់មតិយោបល់ពីមិត្តសិក្ខាកាម ក្នុងកំឡុងពេលសិក្ខាសាលានៅសៀមរាប។កែវ ពិទូ បាននិយាយថា៖ «កម្មវិធីសិក្ខាសាលាបានផ្ដល់បទពិសោធន៍ដ៏អស្ចារ្យមួយ។ កម្មវិធីនេះគឺលំបាកហើយយើងធ្វើការឥតឈប់ឈរ ប៉ុន្តែខ្ញុំមិនធ្លាប់បានសង្វាតរៀនសូត្រច្រើនដល់ម្លឹងនោះទេក្នុងរយៈពេលដ៏ខ្លីបែបនេះនៅក្នុងជីវិតរបស់ខ្ញុំឡើយ។ នេះជាបទពិសោធមួយដែលខ្ញុំនឹងតែងតែចងចាំជានិច្ច ដោយមានការរៀនសូត្រពីជំនាញគ្រប់គ្រងអារម្មណ៍ និងជំនាញភាពជាអ្នកដឹកនាំ ក៏ដូចជាជួបមនុស្សល្អៗ និងអ្នកជំរុញការបណ្ដុះគំនិត”។

បេក្ខជន ដែលត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យចំនួន ១៦ នៅទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស រួមជាមួយនឹងនិស្សិតកម្ពុជាថ្នាក់បរិញ្ញាបត្រចំនួន ៤៨ នាក់។ ដំបូងឡើយពួកគេ ត្រូវបានចែកជា៨ក្រុមដើម្បីចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅសណ្ឋាគារសុខាក្នុងខេត្តសៀមរាប។ ពួកគេទទួលបានការបំពាក់បំប៉នជំនាញទំនាក់ទំនង គំនិតច្នៃប្រឌិត និង ជំនាញត្រិះរិះពិចារណា និងជំនាញគ្រប់គ្រងអារម្មណ៍។ បេក្ខជនទាំងអស់ បានចូលរួមក្នុងការប្រកួតប្រជែងទាក់ទងទៅនឹងអាជីវកម្មបែបឌីជីថល សិក្ខាសាលា និងការពិសោធន៏ជាច្រើន ដោយពួកគេត្រូវបានជំរុញឲ្យបញ្ចេញសមត្ថភាពឲ្យអស់ និង ផ្ដល់មតិយោបល់ដល់គ្នាទៅវិញទៅមក។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបង្ហាញអំពីរបៀបដែលកម្មវិធី SmartEdu USDP សមស្របទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជំនាញដល់អនាគតអ្នកដឹកនាំ និង អ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ លោកបានមានប្រសាសន៍ថា៖ «សិក្ខាសាលានៃកម្មវិធី SmartEdu USDP ផ្តល់នូវឱកាសជាច្រើនដល់និស្សិតតាមសាកលវិទ្យាល័យនៅកម្ពុជាឲ្យទទួលយកតួនាទីភាពជាអ្នកដឹកនាំក្នុងបរិយាកាសដែលត្រូវបានរៀបចំឲ្យ។ កម្មវិធីនេះផ្ដល់ជំនាញដោះស្រាយបញ្ហាផ្ទាល់ និង បញ្ហាជីវិតពិត។ លោកថា”យើងមានមោទនភាពដែលបានជួយដល់អ្នកមានទេពកោសល្យទាំងនេះ ហើយខ្ញុំទន្ទឹងរង់ចាំមើលអ្វីដែលពួកគេនឹងទទួលបាននៅក្នុងពិភពឌីជីថលនាពេលអនាគត”។

កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើរការកាលពីខែតុលា ឆ្នាំ២០១៨ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដោយ ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារ សម្រាប់ រយៈពេល៣ឆ្នាំទៅក្នុងកម្មវិធីចំនួន២នៃ SmartEdu រួមមាន កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)៕ វឌ្ឍនា


ចែករំលែក៖