ភ្នំពេញ ៖ ក្រុមហ៊ុន ឌី អេច អិល បានប្រកាសភាពជាដៃគូជាមួយអង្គការបង្រៀនដើម្បីកម្ពុជា ដើម្បីលើកកម្ពស់ភាពមានការងារធ្វើ ទៅកាន់យុជនកម្ពុជាតាមរយៈការបង្ហាញអោយដឹងពីសង្គមការងារ និងផ្សារភ្ជាប់ទៅកាន់មគ្គុទេសក៏ និង អ្នកដឹកនាំជំនួញមកពី ឌី អេច អិល។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៩នេះក្រោមវត្តមានភ្ញៀចកិត្តិយសជាច្រើនចូលរួម។
ភាពជាដៃគូនេះ នឹង មានបុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុន ឌី អេច អិល ច្រើនជាង៦០នាក់ នៃ អង្គការបង្រៀនដើម្បីកម្ពុជា ដែលនឹងពង្រីកសក្តានុពលទៅកាន់សិស្សប្រមាណជិត ៩០០០ នាក់ នៅក្នុងសាលាច្រើនជាង ១៥ កន្លែងនៅប្រទេសកម្ពុជា នាចុងឆ្នាំ ២០១៩ខាងមុខនេះ។ រាល់សកម្មភាព របស់អ្នកស្ម័គ្រចិត្តនឹងធ្វើទៅអោយយុវជននៅការអប់រំកំរិតមធ្យមសិក្សាដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញទន់ និង កម្មវិធីយល់ដឹងពីអាជីព។
លោកស៊ីវ មុន្នីរ័ត្ន ជាស្ថាបនិក និង នាយកប្រតិបត្តិ នៃអង្គការបង្រៀនដើម្បីកម្ពុជា មានប្រសាសន៏ថា «វាជាផ្នែកមួយនៃទស្សនៈវិស័យរបស់យើង ដែលសិស្សនឹងមានការលើកទឹកចិត្ត ការប្តេជ្ញាចិត្ត និង មាន ក្រមសីលធម៌ការងារ ដើម្បីមានគំនិតផ្តួចផ្តើមដោយខ្លួនឯង។ ដោយមានជំនឿទៅលើទំនាក់ទំនង រវាង ការខិតខំប្រឹងប្រែង និង ភាពជោគជ័យ ព្រមទាំងអោយតម្លៃទៅលើការប្រឹងអភិវឌ្ឍន៏ខ្លួនឯង អោយ មានភាពប្រសើ ឡើងដើម្បីជំនះឧបសគ្គ ជាងការជ្រើសរើសធ្វើអ្វីដែលងាយៗដែលខ្លួនធ្លាប់ធ្វើកន្លងមក។
លោក ប្រាយ័ក ឈីត្រាកា អ្នកគ្រប់គ្រងប្រចាំប្រទេស នៃ ក្រុមហ៊ុន ឌី អេច អិល អិចប្រេស កម្ពុជាបញ្ជាក់ថាសព្វថ្ងៃនេះ នៅប្រទេសកម្ពុជា បើទោះបីជាមានការយកចិត្តទុកដាក់គួរអោយកត់សម្គាល់លើវិស័យអប់រំ ក៏ពិតមែន តែវានៅតែមានភាពមិនស៊ីចង្វាក់គ្នារវាងជំនាញដែលក្រុមហ៊ុន និង វិស័យអាជីវកម្មត្រូវការជា មួយនឹងអ្វីដែលយុវជនត្រូវការដើម្បីទទួលបានភាពជោគជ័យក្នុង វិស័យការងារ។ គោលបំណងដែល យើងមានសម្រាប់អ្នកស្ម័គ្រចិត្តក្រុមហ៊ុន ឌី អេច អិល តាមរយៈការសហការជាមួយអង្គការបង្រៀនដើម្បី កម្ពុជានេះ គឺ ដើម្បីបង្កើតនូវឥទ្ធិពលល្អយូរអង្វែង ទៅកាន់យុវជនដែលពួកគេធ្វើការជាមួយ ដោយពួកគេ នឹងរៀនអំពីជំនាញ និង បុគ្គលិកលក្ខណៈមួយចំនួនដែលធ្វើអោយពួកគេអាចចងចាំ និងយកទៅប្រើប្រាស់ បានក្នុងពេលស្វែងរកការងារ ។
លោក អាន់ឌ្រូ ហ្វហ្គេន អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ ឌី អេច អិល សាប់ផ្លាយ ឆេន កម្ពុជា បានបន្តថាគំនិតនៃការផ្តល់អោយត្រលប់ទៅវិញទៅកាន់សហគមន៏ដែលយើងបានធ្វើគឺជាការផ្តោតលើក្រុមដែល មានលក្ខណៈទូលំទូលាយ។ ក្រុមហ៊ុន ឌី អេច អិលមានវត្តមាននៅកម្ពុជាច្រើនជាង ២៥ឆ្នាំមកហើយ គិតមកដល់បច្ចុប្បន្ន ដូចនេះពួកយើងពិតជាទន្ទឹងរង់ចាំក្នុងការជួយកែលម្អ និង តម្រង់អនាគតរបស់ យុវជននៅក្នុងប្រទេសនេះ។ ឆ្លងកាត់ការធ្វើការបែកចែករបស់យើង អ្នកស្ម័គ្រចិត្តមានគម្រោងរៀបចំវគ្គ បណ្តុះបណ្តាលស្តីពី ជំនាញមូលដ្ឋានគ្រឹះ សិក្ខាសាលាស្តីពីការប្រឹក្សាយោបល់លើអាជីព និង បើកដំណើរ ការកម្មវិធី ភាពជាមគ្គុទេសន៏ដឹកនាំ តាមដែរអាចធ្វើបាន ។
អង្គការបង្រៀនដើម្បីកម្ពុជាកំពុងតែកសាងគ្រូបង្រៀន និង អ្នកដឹកនាំដែលមានប្រសិទ្ធភាព ថ្មីមួយដែល ធ្វើការងារឥតឈប់ឈរដើម្បីពង្រីកឳកាសនៃការអប់រំទៅកាន់សិស្សានុសិស្សរបស់ពួកគេទាំងអស់គ្នា។ អង្គការបង្រៀនដើម្បីកម្ពុជា ជ្រើសរើសយកនិស្សិតមហាវិទ្យាល័យ ពូកែៗ ដែលទើបបញ្ចប់ការសិក្សាថ្មីៗ និង ជ្រើសរើសយកអ្នកដែលមានជំនាញប្រកបវិជ្ជាជីវៈវ័យក្មេង ដែលមកពីជំនាញសិក្សាផ្សេងៗគ្នា និង ចំណង់ចំណូលចិត្តអាជីពផ្សេងៗគ្នាដើម្បីប្តេជ្ញាចិត្តក្នុងរយៈពេល២ឆ្នាំដំបូងតាមរយៈកម្មវិធីហ្វេឡូស៊ីប របស់អង្គការបង្រៀនដើម្បីកម្ពុជាដោយធ្វើជាគ្រូបង្រៀននៅតាមវិទ្យាល័យយដែលមានតម្រូវការគ្រូចាំបាច់ ហើយជួយផ្គត់ផ្គង់ អភិវឌ្ឍន៏ពួកគេដើម្បីអោយក្លាយជាអ្នកដឹកនាំពេញមួយជីវិតនិង សង្ឃឹមថាពួកគេអាច ក្លាយជាអ្នកតស៊ូមតិមួយដើម្បីជំរុញអោយមានសមភាពនៅក្នុងវិស័យអប់រំ៕ វឌ្ឍនា