ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចូលរួមធ្វើសមយុទ្ធទាហានជើងទឹក ពីតំបន់សមុទ្រថៃដល់សមុទ្រខេត្ត កាម៉ាវ ប្រទេសវៀតណាម

ចែករំលែក៖

កម្លាំងទាហានជើងទឹកអាមេរិក និងចូលរួម ធ្វើសមយុទ្ធជាមួយប្រទេសក្នុងតំបន់អាស៊ាន ជាលើកដំបូង ។ នេះជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រ ​ ដែលកងកម្លាំងយោធាអាមេរិក នឹងចូលរួមធ្វើសមយុទ្ធរួមគ្នា ជាមួយកម្លាំងទាហានជើងទឹករបស់​បណ្តាប្រទេសជាសមាជិកអាស៊ា​ន ។

សារព័ត៌មាន ​ Deutsche Welle ​របស់អាល្លឺម៉ង់​ នៅថ្ងៃទី២៧ ខែសីហា បានផ្សាយថា​ សមយុទ្ធនេះ នឹងចាប់ផ្តើមពីថ្ងៃទី​២-៧ ខែកញ្ញា​ ។ ទាហានជើងទឹកអាមេរិក និង នាវាចម្បាំងរបស់១០ប្រទេស​តំបន់អាស៊ាន ​ និងធ្វើសមយុទ្ធ ចាប់ផ្តើមឡើងនៅថ្ងៃទី២ ខែកញ្ញា ​នៅទីតាំងរបស់កម្លាំងទាហានជើងទឹក ក្នុងខេត្ត Chonda ប្រទេសថៃ ។ ទីតាំងខាងលើ​ នាវាចម្បាំងប្រទេសទាំង​១១​ រួមទាំងអាមេរិក​ នឹងធ្វើដំណើរដល់​ខេត្ត​ កាម៉ាវ នាភាគខាងត្បូង នៃប្រទេសវៀតណាម​ ដែលជាតំបន់ធ្វើសមយុទ្ធដ៏សំខាន់បំផុត ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសថៃ បានបញ្ជាក់ថា គោលដៅ នៃការធ្វើសមយុទ្ធ គឺជួយការសុវត្ថិភាពដែនសមុទ្រ​ផងដែរ ។

សមយុទ្ធរបស់កម្លាំងទាហានជើងទឹកអាមេរិក និងប្រទេសអាស៊ាន ​ធ្វើឡើង ស្របពេលទំនាក់ទំនងជាមួយចិន កាន់តែ​អាក្រក់ឡើង ។ លើសពីនេះទៅទៀត ចិន និង វៀតណាម ក៏មានវិវាទ និងគ្នា ​នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ផងដែរ​ ។ ប៉ុន្តែសមយុទ្ធនេះ មិនពាក់ព័ន្ធទៅ និងស្ថានភាពនយោបាយ នៅ​ក្នុងតំបន់ឡើយ ពិសេសនោះ គឺវិវាទសមុទ្រចិនខាងត្បូង៕

ក្រុមអ្នកវិភាគរបស់អូស្ត្រាលី បានលើកឡើងថា​ ប្រសិនបើ​សង្គ្រាមផ្ទុះឡើង រវាងអាមេរិក​ និង ​ចិន នៅក្នុងតំបន់អាស៊ីមែននោះ អាមេរិកអាំច និងចាញ់ប្រៀប​ចិន ​ដោយសារតែចិនបានបង្កើនវត្តមាន​​យោធា ជាច្រើន នៅក្នុងតំបន់អាស៊ី ។ មួយវិញទៀត គេអាចនិយាយបានថា ​​តំបន់អាស៊ី គឺជាភូមិសាស្ត្ររបស់ចិនទៅហើយ៕


ចែករំលែក៖