បើទោះបីលោក ត្រាំ បានស្នើប្រើប្រាស់គ្រាប់បែកបរមាណូ បំផ្ទុះនៅត្រង់ចំណុច ភ្នែកព្យុះ កំណាចដែលអាចបក់បោកចូលទឹកដីអាមេរិក ។ ប៉ុន្តែសំណើនោះ មិនអាចអនុវត្តភ្លាមៗឡើយ បើទោះបីអាមេរិក អ្នកនយោបាយអាមេរិកយល់ព្រមក្តី ។
នៅពេលនេះ ព្យុះ Dorian នឹងប្រែកាយទៅជាព្យុះ Hurricane នៅពេលបក់បោកមកដល់ រដ្ឋ Florida នៅចុងសប្ដាហ៍នេះ ។
អាជ្ញាធរឧតុនិយមអាមេរិក បានព្យាករណ៍ថា ព្យុះត្រូពិច Dorian នឹងប្រែកាយទៅជា ព្យុះ Hurricane នៅពេលដែលវាបក់បោកមកដល់តំបន់ដីគោក នៃរដ្ឋ Florida នៅចុងសប្ដាហ៍ នេះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ។
យោងតាមអាជ្ញាធរឧតុនិយមអាមេរិក ព្យុះ Dorian កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះជាច្រើន នៃសមុទ្រ Caribbean ហើយវាក៏ត្រូវបានគេរំពឹងផងដែរថា និងក្លាយជាព្យុះ Hurricane កម្រិត មួយ នៅពេលបក់បោកមកដល់ដែនដី Puerto Rico និងសាធារណរដ្ឋដូមីនិច នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ។
គួរបញ្ជាក់ថា ព្យុះ Dorian អាច និងបង្កគ្រោះថ្នាក់ ឬការខូចខាតខ្លាំងជាងនៅតំបន់សមុទ្រ Caribbean នៅពេលដែលវាធ្វើដំណើរមកដល់ទីក្រុង Jacksonville និងទីក្រុង West Palm Beach នៃរដ្ឋ Florida នៅចុងសប្ដាហ៍នេះ៕