ព័ត៌មានទាន់ហេតុការណ៍៖

ពូរត់កង់បីម្នាក់ ស្រវឹងស្រា ដេកតាមផ្លូវ នគរបាលទៅសួរនាំ រកឃេីញកាំភ្លេីងមួយដេីម

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នក រត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ស្រវឹងស្រាជោគ បើកម៉ូតូកង់បីមួយគ្រឿង ​ទៅមុខលែងរួច ឈប់ដេកបែកពពុះស្គុលនៅចំកណ្តាលផ្លូវ ដោយស្មានតែត្រូវថ្នាំសណ្តំគេទើបរាយការណ៍ ទៅនគរបាលចុះមកពិនិត្យ រកឃើញកាំភ្លើងខ្លីមួយដើម ជាប់នឹងខ្លួនទៀតឃាត់យក ទៅសួរនាំកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៧កែង នឹងផ្លូវ១៩៦៦ ភូមិបាយ៉ាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេបានប្រទះឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HB-5147 ចតស្ងៀមនៅកណ្តាលផ្លូវនៅ​ចំណុចកើតហេតុក្នុងទិសដៅពីត្បូងទៅជើង ដោយមានកាសង្ស័យបាននាំគ្នាដើរទៅមើល ស្រាប់តែម្ចាស់ម៉ូតូកង់បីដេកលក់បែកពពុះស្គុលសង្ស័យ តែត្រូវថ្នាំគេរួចក៏នាំគ្នារុញកង់បីមកអៀបចិញ្ចើមផ្លូវហើយមានអ្នកខ្លះយកខ្ទឹមសមកជូនមាត់ និងយកទឹកក្រូចឆ្នារឲ្យផឹក ដើម្បើឲ្យស្វាវ តែនៅតែមិនដឹងខ្លួនទៀត រួចបាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់បាននាំគ្នា ដាស់ម្ចាស់ម៉ូតូកង់បីបន្ត តែមិនងើបដដែលរួចបានឆែកឆេរនៅក្នុងកាបូបស្ពាយចំហៀងក៏ប្រទះឃើញកាំភ្លើងខ្លីមួយដើមម៉ាកឡុកទៀតផង ។

បន្ទាប់មកសមត្ថកិច្ចបានឡើងបើកម៉ូតូកង់បីដឹកម្ចាស់យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីទុកស្វាងស្រារួច នឹងសួរនាំបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖