ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីក្លឹបរ៉ឺយ៉ែរថយន្តចេញប៉ះរថយន្តមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ ប្រុសស្រី៣នាក់ចេញពីក្លឹបបេីករថយន្តរ៉ឺយ៉ែចេញប៉ះរថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចមុខប្លូឡាញ​ ឌីស្កូក្លឹប​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់​ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស​RX 300 ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2AT 7291 បេីកបរដោយបុរសម្នាក់​ បេីកមកចតនៅជិតក្លឹប​ប្លូឡាញ រួចបានចូលទៅផឹកស៊ីក្នុងក្លឹបបាត់ ។

បន្ទាប់មកក៏មានរថយន្តម៉ាកកាមរីបាឡែន​ ពណ៌ស​ ពាក់ស្លាកលេខ កណ្តាល 2B 8997​ បេីកបរដោយនារីម្នាក់ និងបុរស២នាក់ទៀតរួមដំណេីរជាមួយ​ មកចតក្បែរគ្នារួចក៏ចូលរាំលេងក្នុងក្លឹបបាត់ដូចគ្នា។

លុះរហូតមកដល់វេលាកេីតហេតុភាគីខាងរថយន្តបាឡែនក៏ចេញមកមុនហេីយបានរ៉ឺយ៉ែរថយន្តចេញស្រាប់តែបួងចង្កូតប៉ះកាងក្រោយរថយន្តឡិចស៊ីសបណ្តាលអោយរងការខូចខាតចំណែករថយន្តបង្កក៏ធ្លាក់ការខាងមុខបែកស្តុបម្ខាងតែមិនមានមនុស្សរងរបួសនោះទេ ។

ក្រោយកេីតហេតុភាគីទាំងសងខាងបានធ្វេីការសម្របស្រួលគ្នាដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលទៅលេីរថយន្តឡិចស៊ីសដេីម្បីបញ្ចប់រឿង៕ សុខាសែនជ័យ​


ចែករំលែក៖