ភ្នំពេញ៖ ពិតជាសង្វេគ និងខ្លោចចិត្តអាណិតតារាសម្តែងស្រីសួង ស៊ីធឿន ក្រោយពីទទួលដំណឹងថា គូស្នេហ៍ដ៏ផ្អែមល្ហែមរបស់នាងបានបាត់បង់ជីវិត ហើយកាលពីម្សិលមិញ(២៨ សីហា) ដោយគ្រោះថ្នាក់ចរាចរណ៍ ។
នៅសល់ប្រមាណជាង២ខែទៀត ប៉ុណ្ណោះ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា សួង ស៊ីធឿន ត្រូវភ្ជាប់ពាក្យជាផ្លូវការជាមួយលោក សូ តារា ដែលជាគូស្នេហ៍ ។ មុនភ្ជាប់ពាក្យតារាស្រីរូបនេះបានបង្ហាញរូបភាពផ្អែមល្ហែមដោយបើកចំហររហូតធ្វើឲ្យមានការកោតសរសើរខ្លាំងពីស្នេហាមួយនេះ ។ ប៉ុន្តែពិតជាមិនគួរឲ្យជឿដែលអនាគតគូដណ្តឹង របស់នាងបានបាត់បង់ជីវិតភ្លាមៗ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ រហូតបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ ហើយហេតុការណ៍នេះក៏បានធ្វើឲ្យបុរសម្នាក់ផ្សេងទៀតស្លាប់បាត់បង់ជីវិតផងដែរ ។
មានអ្នកចូលរួមសោកស្តាយរំលែកទុក្ខតារាស្រីរូបនេះជាច្រើន ដែលគេក៏ស្ទើមិនគួរឲ្យជឿ ។
អ្នកជិតដិតគូដណ្តឹងសួង ស៊ីធឿន បានលើកឡើងដោយមិនអស់ចិត្តថា សូ តារាជាមនុស្សល្អ សុភាពរាបសា ស្គាល់គោរពចាស់ទុំ តែមិនគួរអាយុខ្លីត្រូវស្លាប់នៅទាំងវ័យក្មេងដូចច្នេះសោះ ។ នៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់សួង ស៊ីធឿន បានបង្ហោះសារខ្លីថា”កុំខ្លាចណាបងអូននៅជិតបង ខែ១១យើងភ្ជាប់ពាក្យហើយ” ។
សារនេះកាន់តែធ្វើឲ្យគេខ្លោចចិត្តអាណិតនាងដែលកន្លងមក នាងតែធ្វើដំណើរលេងកម្សាន្ត និងជួបជុំជាមួយគូស្នេហ៍យ៉ាងសប្បាយរីករាយ និងផ្អែមល្ហែម តែបែរជាត្រូវបែកគ្នាទាំងវ័យក្មេងដូចនេះសោះ ៕ វឌ្ឍនា