ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះ១ខ្នងធំ និងទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង ២៣ និង៣០នាទី ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋទំហំ៦x១២ម ធ្វើពីឈើ ប្រក់ក្បឿង ជញ្ចាំងក្ដារ ម្ចាស់ផ្ទះឈ្មោះគង់ យ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះហ៊ិន វឿន អាយុ៥០ឆ្នាំ នៅភូមិកើតហេតុខាងលើ បណ្ដាលឲ្យខូចខាតរសម្ភារ ទូរទស្សន៍ ១គ្រឿង ,កង់ ៤គ្រឿង ,លុយ ៤០ម៉ឺនរៀល ,គ្រែ ៤គ្រឿង , ទូរស័ព្ទ ១គ្រឿង ។ មូលហេតុ តាមការបញ្ជាក់របស់ម្ចាស់ផ្ទះថា បង្កឡើងដោយទុស្សេខ្សែភ្លើង។

កម្លាំងអន្តរាគមន៍ មាននគរបាលស្រុកចំនួន២២នាក់ និងអាវុធហត្ថចំនួន៣នាក់ ប្រជាការពារ និងប្រជាពលរដ្ឋចំនួន៧៥នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងប្រើទឹក២ស៊ីទែនទើបរលត់៕ ប៊ុនរិទ្ធី


ចែករំលែក៖