ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិទាំងពីរកម្ពុជា- វៀតណាម រៀបចំជើងព្រួលទប់ស្កាត់គ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាងនាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិនិងជាប្រធានក្រុម ការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់និងស្តារឡើងវិញរបស់កងយោធពលខេមភូមិន្ទ(ខ.ភ.ម) ជាសេនាធិការ ធានាប្រសិទ្ធភាពការងារ កើតឡើងដោយចៃដន្យនិងបន្ទាន់ជាមួយនិងលោកស្នងការសង្គ្រោះគ្រោះមហន្តរាយកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន ហុីងហ៊ុង អនុប្រធានស្នងការសង្គ្រោះ គ្រោះមហន្តរាយ បានសម្រេចប្រគល់ថវិកាជូនដល់ភាគីកម្ពជាដើម្បីសាងសង់គិ លានដ្ឋានមួយខ្នងក្នុងទំហំទឹកបា្រក់ ១៥ មឺុន ដុល្លារ៍សហរដ្ឋ ។ ពិធីនេះប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃពុធ ១៣ រោច ខែ ស្រាពណ៌ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែ សីហាឆ្នាំ ២០១៩ នៅសាលប្រជុំក្រសួងការពារជាតិ ។

ថ្លែងក្នុងអង្គប្រជុំនោះ ភាគីនីមួយៗបានលើកឡើង ពីតម្រូវការ ពេលវេលា ដែលក្រុមការងារសម្របសម្រួល ជាសេនាធិការ ធានាប្រ សិទ្ធភាពការងារ ព្រមទាំងលើកឡើងលំអិតពីសេចក្តីត្រូវការ ពេលវេលា ទីតាំង កម្លំាងមនុស្ស កងឯកភាព ប្រជា ពល រដ្ឋដែលចូលរួម មធ្យោបាយ សម្ភារ ដែលបំពាក់ ក្នុងប្រតិបត្តិការ តើមានចំនួនប៉ុន្មាន?ដែលអាចប្រតិបត្តិការបាន។ល។ និង។ល។ ក្នុងនោះសមភាគីលើកឡើងពីសមាជិកអង្គប្រជុំ អំពីការ ប្រុងប្រៀបរៀបចំហ្វឹកហ្វឺនរបស់កងឯកភាពនានាដែលពាក់ព័ន្ធ និងការជួយសង្គ្រោះគ្រោះមហន្តរាយ ។

គួររំលឹកផងដែរថា : ក្នុងរយះពេលបីថ្ងៃនៃដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែ សីហានេះ ឆ្នាំ ២០១៩នេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងក្រុមការងារសង្គ្រោះ គ្រោះមហន្តរាយថ្មាក់ក្រសួងការពារជាតិទាំពីររួចមក នាថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ ក្រុមការងារ និងចុះពិនិត្យទីតាំង លំហាត់សម សង្គ្រោះគ្រោះមហន្តរាយ និងបព្ចាប់កិច្ចពិគ្រោះយោបល់ ជាមួយគណ: បញ្ជាការឯកភាព ខេត្តស្វាយរៀង នាភូមិដូនទៃ ឃំុទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្តទៀតផងដែរ ៕ សុខដុម


ចែករំលែក៖