ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យឆក់ទូរស័ទ្ទពីជនជាតិចិនធ្លាក់ពីលេីកង់បីស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ បានជិះម៉ូតូ​កង់បី​ចេញ​ ខារ៉ាអូខេ​ ត្រូវបាន​ជនសង្ស័យ​ចំនួន​២នាក់​  បានជិះម៉ូតូ​មកធ្វើ​សកម្មភាព​ឆក់យក​ទូរសព្ទ័​ ដៃ​ បណ្តាលអោយ​ជនរងគ្រោះ​ធ្លាក់​ពី​លើ​ម៉ូតូ​ បោក​ក្បាល​ហូរឈាម​ ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីពេទ្យ​ ។

ហេតុការណ៍នេះ​បានកើតឡើង​នៅ​វេលាម៉ោង​៩និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩​ ជិត​សាលា​បឋមសិក្សា​ ទួល​ស្លែង​ ផ្លូវ​១៧៣​ កែងនឹង​ផ្លូវ​ ៣១០​ សង្កាត់​ទួល​ស្វាយ​ព្រៃ​១​ ខណ្ឌ​បឹងកេងកង​  ។

សពជនរងគ្រោះ​ ដែល​ជា​ជនជាតិចិន​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយ​ទេ​   ។

តាម​សម្ដី​ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់បី​ឥណ្ឌា​ បានអោយដឹងថា​ មុនពេលកើតហេតុ​ រូប​គាត់​ បាន​ដឹក​បុរស​ជនជាតិ​ ចិន​ចេញ​ពី​ម្តុំ​ ខារ៉ាអូខេ​ អេកូ​ គោលបំណង​ទៅ​ ម្តុំ​អូឡាំពិក​  ដោយ​បាន​ធ្វើដំណើរតាម​ផ្លូវ​ ១៧៣​ ក្នុង​ទិសដៅ​ពី​ លិច​ទៅកើត​ ខណៈមកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​លេច​មុខ​ បុរស​ជាជនសង្ស័យ​២នាក់​  បានជិះ​ម៉ូតូ​ មិន​ស្គាល់​ម៉ាក់​  បាន​មកជែងខាង​ស្តាំ​ ហើយ​បាន​ធ្វេី​សកម្មភាព​ ឆក់​ទាញ់​យក​ទូរសព័្ទ​របស់​ជនរងគ្រោះ​ ម៉ាក​ អាហ្វូន​ អ៊ិច​   បណ្តាលអោយ​ ជនរងគ្រោះ​ជា​ ជនជាតិចិន​ ធ្លាក់​ពីលើ​ម៉ូូតូ​កង់​បី​ បោក​ក្បាល​ ហូរឈាម​   សន្លប់​ស្តូក​តែ​ម្ដង​  ហើយ​ភ្លាមៗនោះដែរ​ ជនរងគ្រោះ​ត្រូវ​រថយន្ត​ដឹក​យក​ទៅ​សង្គោះនៅ​មន្ទីរពេទ្យ​  តែពេល​ដល់​មន្ទីរពេទ្យ​ ជនរងគ្រោះ​ក៏បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ ។

ចំណែក​ជនសង្ស័យ​បានរត់គេ​បាត់​ ដោយ​យក​ទូរសព័្ទ​របស់​ជនរងគ្រោះ​ទៅ​ ជាមួយ​ផងដែរ​   ។

ក្រោយពេលកើតហេតុ​ សព​ជនរងគ្រោះ​ ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​ តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​  ដេីម្បី​ រង់ចាំ​ ខាង​សមត្ថកិច្ច​ជំនាញ់​ទំនាក់ទំនង​រក​សាច់ញាតិ​  ៕ សុខាសែនជ័យ​


ចែករំលែក៖