ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាពន្លះក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់១កង់

ចែករំលែក៖

ភ្នំពេញ៖ ក្បាលនាគពុះចែកទ្រូងផ្លូវមួយកង់ត្រូវបានដួលរងការខូចខាតដោយសារ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តតូយូតា តាកូម៉ាមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតទៅបុកកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកកមទី២ ខណ្ឌទួលគោក ហេីយរថយន្តបង្កបានព្យាយាមបេីករត់បានប្រហែល១០០ម៉ែត្រទេីបដាច់កាឡេទៅមុខលែងរួច ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់បើករថយន្តតូយូតា តាកូម៉ាមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-6143 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកបាក់អស់១កង់ចំណែករថយន្តបង្កព្យាយាមបើករត់បានប្រមាណជាង១០០ម៉ែត្រដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅលែងរួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖