ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍១៤ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នេះ លោកអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅឯសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា អស់រយៈពេល ៤ ថ្ងៃ ប្រកបដោយជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ ក្នុងគោលបំណង ដើម្បីស្វែងយល់ពីសក្ដានុពល នៃប្រទេសទាំងពីលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងវិស័យផ្សេងជាច្រើនទៀត ជាពិសេស វិស័យម្ហូបអាហារ (ហាឡាល់) ។
នៅក្នុងដំណើរទស្សនកិច្ចកន្លងទៅនេះ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ លោក បានដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែង
ការគួរសម និងពិភាក្សាការងារជាមួយ លោក Maithripala Siris ena ប្រធានាធិបតី នៃសា ធារណរដ្ឋសង្គមនិយម ប្រជាធិបតេយ្យស្រីលង្កា ដើម្បីរឹតចំណងសាមគ្គីភាព មិត្ដភាពឲ្យកាន់តែរឹងមាំថែមទៀត ។
ជាមួយគ្នានោះ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ លោកក៏បានជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ អភិរក្សសត្វព្រៃ និងកិច្ចការ សាសនាគ្រិស្ទ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ពុទ្ធសាស នា និងវប្បធម៌ រដ្ឋមន្ត្រីក្រសួងសេវាកម្មប្រៃសណីយ៍ និងកិច្ចការសាសនាឥស្លាម នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ស្រីលង្កា នាយក ប្រតិបត្តិសាជីវកម្មធានារ៉ាប់រងស្រីលង្កា SLIC រដ្ឋមន្ត្រីក្រសួងផែនការទីក្រុង ផ្គត់ផ្គង់ទឹកនិងឧត្តមសិក្សា និងប្រធានសភាពាណិជ្ជកម្មកូឡំបូ។ គណៈប្រតិភូក៏បានទៅទស្សនាវិមានឯករាជ្យស្រីលង្កា និងបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខ ដល់ស្ថានីយទូរទស្សន៍ជាតិស្រីលង្កា RupavahiniTV ផងដែរ ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វេីឡេីងស្របពេលដែលទំនាក់ទំនងរវាងប្រទេសកម្ពុជា-ស្រីលង្កា កាន់តែមានភាពល្អប្រសេីរឡេីង និងក្នុងគោលបំណងដេីម្បីស្វែងយល់ពីសក្តានុពលនៃការផ្លាស់ប្តូរពាណិជ្ជកម្ម និង សកម្មភាពវិនិយោគរវាងប្រទេសទាំងពីរ ជាពពិសេសដេីម្បីស្វែងរកការវិនិយោគវិស័យហាឡាល់ វិស័យហិរញ្ញវត្ថុបែបឥស្លាម ននិងការងារមនុស្សធម៌មួយចំនួនផងដែរ ។ គ្រប់ស្ថាប័នខាងលើរបស់សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក៏បានឯកភាពគាំទ្រ និងទទួលយកនូវរាល់ការស្នើរបស់ គណៈប្រតិភូកម្ពុជា ជាច្រើនករណីផងដែរ ហើយប្រទេសស្រីលង្កាក៏បានសន្យាថា នឹងមកសិក្សាទៅ លើលទ្ធភាពជាក់ស្ដែងដើម្បីធ្វើឲ្យដំណើរការនូវអ្វីដែលបានពិភាក្សាគ្នា ឯកភាពគ្នា កន្លងមកនោះផងដែរ ៕ សំរិត