ព័ត៌មានទាន់ហេតុការណ៍៖

តុលាការលើកពេលប្រកាសសាលក្រមរឿងក្តីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប

ចែករំលែក៖

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា នេះ ពុំបានប្រកាសសាលក្រមរឿងក្តីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ទេ ដោយបានលើកពេលទៅថ្ងៃក្រោយ ។

មូលហេតុនៃការលើកពេលនេះ ដោយសារចៅក្រម ជាប់សិក្ខាសាលា ។

សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ចំនួន២បទចោទ គឺទី១ បទ “ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ” និងទី២ បទ “ផលិតវីដេអូអាសអាភាស” បន្ទាប់ពីបានឃាត់ខ្លួនពួកគាត់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

តុលាការបានឃុំខ្លួនអ្នកទាំងពីរ ក្នុងពន្ធនាគារអស់រយៈពេលជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់នូវលក្ខខណ្ឌដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសរៀងរាល់ខែ និងហាមធ្វើដំណើរទៅក្រៅប្រទេសជាដើម ៕ ចេស្តា


ចែករំលែក៖