ភ្នំពេញ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សំដែងការកោតសរសើរនិងវាយត ម្លៃខ្ពស់ ចំពោះ ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ នាយកដ្ឋា ននីតិកម្ម ធ្វើឱយការសិក្សាផ្នែកច្បាប់ កាន់តែត្រូវបានបញ្ជ្រាបទៅក្នងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ជួយពង្រឹង ឱយដល់នាយទាហាន នាយទាហានរង ពលទាហាន ជ្រួតជ្រាប សីុជម្រៅ បន្ថែមទៀត នៅតាមបណ្តាកងឯកភាព (ខ.ភ.ម) ។
ពិធីបិទនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គលេខាធិការ ក្រសួង ការពារជាតិ ក្រោមវត្តមាន លោកស្រី ដាំ ដារីនី រដ្ឋលេខា ធិការក្រសួងការពារជាតិ ។
កិច្ចសំណេះសំណាលធ្វើឡើងក្នុងគោលបំណង ណែនាំអំពីតួនាទី ភារកិច្ចក្នុងនាមជាអ្នកទទួលបន្ទុកការងារនីតិកម្មត្រូវអនុវត្តឲ្យបានហ្មឺងមាត់ ម៉ត់ចត់នូវការងាររបស់ខ្លួន និងជំរុញនាយទាហានទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់បំផុតចំពោះ ច្បាប់ លក្ខន្តិកៈ បទបញ្ជាទូទៅរបស់កងយោធពលខេមរភូមិន្ទ ជាពិសេសលោកស្រី ដាក់ចេញទិសដៅអនុវត្តការងារមួយចំនួនទៀត ដល់នាយទាហានជំនាញ យកទៅផ្សព្វផ្សាយបន្ត ដល់នាយទាហាន នាយទាហានរង ពលទា ហាន តាមបណ្តាកងឯកភាពចំណុះ។
ឧត្តមសេនីយ៍ឯក ម៉ម សុផាត អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋាននីតិកម្ម លើកឡើងចំពោះនាយទាហាន ជាន់ខ្ពស់៥៧ រូបដែលមកទទួលការសិក្សាឈ្វេងយល់ អំពីច្បាប់ គតិយុត្តិនានាទាក់ទង និងបទដ្ឋាន រយះពេលពេញមួយថ្ងៃកន្លង មកនេះ ទទួលការឧទ្ទេសនាមពី នាយឧត្តមសេនីយ៍ សំវណ្ណថន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ការណែនាំបន្ថែមពី នាយឧត្តមសេនីយ៍ ឃុន វុធ អនុ រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ ទាក់ទងនិងវិស័យច្បាប់ ដើ ម្បីឱយនាយទាហាន មកពីស្ថាប័ន កងឯកភាពចំណុះកងយោ ធពលខេមរភូមិន្ទ យកទៅផ្សព្វផ្សាយបន្ត ជ្រួតជ្រាបដល់ នាយ ទាហានទាហាន នាយទា ហានទាហានរង និងពលទាហានរបស់ខ្លួន ក្នុងការអនុវត្ត តួនាទីភារកិច្ច នៅតាមបណ្តាស្ថាប័ន ក្រោមឱវាទផងដែរ ៕ សុខដុម