ព័ត៌មានទាន់ហេតុការណ៍៖

តូតា ត្រៀមចូលរោងការជាមួយថៅកែពោះម៉ាយហើយ!

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីប្រកាសស្នេហ៍ដោយបើកចំហរនោះពេលនេះ ស្នេហារវាងតារាសម្តែងស្រីស្រស់ស្អាត ម៉ាក សែនសូនីតា ហៅតូត និងអតីតផលិតករភាពយន្តពោះម៉ាយ លោក ប៉ុល វិបូ ត្រៀមដល់ថ្ងៃចូលរោងការហើយ សូម្បីតែសំបុត្រអញ្ជើញមង្គលការក៏ត្រូវបានត្រៀមចែកឲ្យភ្ញៀវរួចរាល់ហើយដែរ ។

កៀកកិតជិតដល់ថ្ងៃចូលរោងជ័យ តូតាព្យាយាមសម្រកទម្ងន់ដើម្បីឲ្យរូបរាងកាន់តែស្រឡូនសិចស៊ី ។ ទោះមិនទាន់បញ្ជាក់លម្អិតពីថ្ងៃមង្គលការ ប៉ុន្តែអ្នកជិតដិតតារាស្រីរូបនេះលើកឡើងថា មិនឲ្យហួសឆ្នាំ២០១៩នេះទេពួកគេនឹងចូលរោងការជាផ្លូវការ ហើយមង្គលការនេះត្រូវតែធំដុំឲ្យសាកសមទៅនឹងកេរឈ្មោះរបស់តូតា ។ ប្រភពថា បញ្ហាញលុយកាក់ចំណាយលើមង្គលការមិនមែនជាបញ្ហាសម្រាប់ពួកគេឡើយខណៈដែលបច្ចុប្បន្នពួកគេមានធនធាន មុខជំនួញក្នុងដៃជាច្រើនរួមគ្នា ។ មុនថ្ងៃការពួកគេក៏ធ្លាប់បានធ្វើដំណើរកម្សាន្តរួមគ្នាយ៉ាងផ្អែមល្ហែមនៅតំបន់នានាទាំងក្នុងនិងក្រៅស្រុក ខណៈដែលការងារសិល្បៈរបស់តូតាក៏បានកាត់បន្ថយច្រើនដែរដើម្បីត្រៀមខ្លួនចូលរោងការនេះ ។

ប្រភពបន្តថា ភ្ញៀវដែលនឹងត្រូវអញ្ជើញចូលរួមក្នុងមង្គលការនេះប្រាកដណាស់ថានឹងមានវត្តមានអ្នកសិល្បៈជាច្រើនបូករួមទាំងអ្នកជំនួយ និងមន្ត្រីមានមុខមាត់ជាច្រើនផងដែរ ។ ​អ្វី​ដែល​ចាប់អារម្មណ៍​គេ​សម្គាល់​ថាពេលនេះ​ដែរ​ ​តូ​តា​ ​បាន​ព្យាយាម​ ​សម្រក​គីឡូ​របស់​នាង​ដែល​ឡើង​ដល់​ ​៦២គីឡូ​ ​មក​នៅ​ត្រឹមតែ​ ​៥៦គីឡូ​តែប៉ុណ្ណោះ ធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈលាន់មាត់ថាស្រស់ស្អាតស្ទើរគ្រប់គ្នា ។ កន្លងមក​ ​តូ​តា​ ​ធ្លាប់​ប្រាប់​ថា​ប្រសិន​នាង​រៀបការ​មែន​នាង​នឹង​រៀបចំ​ពិធី​ឱ្យ​អធិកអធម​និង​ពិសេស​បំផុត​ ​ជាពិសេស​ការ​ជ្រើសរើស​សម្អាងការ​គឺ​នាង​ជ្រើស​រើស​ផ្សេង​ៗ​គ្នា​ដែល​មាន​ដូចជា​ ​ពេលសូត្រមន្ត ​ពេលព្រឹក​ ​និង ​ពេលល្ងាច​ទទួលភ្ញៀវ​ជាដើម​ ​ ។ ​ ​មានការ​ទន្ទឹង​ចង់​ឃើញ​ថ្ងៃ​ពិសេស​របស់​តារា​សម្តែង​រូប​ ​តូ​តា​ ​ជា​ខ្លាំង​ ​ ។ ​ ​ព្រោះ​នរណា​ក៏​ដឹង​ថា​ ​តូ​តា​ ​ជោគជ័យ​ជា​ខ្លាំង​ទាំង​ការងារ​និង​ជំនួញ​ ​ ។ ​ ​យ៉ាងណា​មិញ​ថ្មី​ៗ​ ​នេះ​នាង និង គូស្នេហ៍​ទើប​បើក​រី​សត​ស្រស់​ស្អាត​មួយ​នៅ​ខេត្តកំពត​ដែលមានឈ្មោះថា ផែសមុទ្រ​រីសត ដែល​កំពុង​ទទួល​បានការ​ពេញនិយមផងដែរ ។

គួរបញ្ជាក់ដែរថា ចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង ចន្ទ្រា របស់ផលិតកម្ម Angkor Picture ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង ។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនេះផងដែរ ៕ វឌ្ឍនា


ចែករំលែក៖