ភ្នំពេញ៖ ការធ្វើបុណ្យដាក់ទានជាទម្លាប់ដ៏ប្រពៃដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើ ជាមួយគ្នានេះខ្សែវីដេអូខ្លីបែបអប់រំរឿង ធ្វើបុណ្យខុស របស់ផលិតកម្ម ដុំហ្វីល The Reelដែលជាផលិតកម្មថ្មីចូលរួមសហការផលិតជាមួយ មរតកមេឌៀ បានធ្វើឲ្យអ្នកទស្សនារំជួលចិត្តនឹងសាច់រឿងនិងកាន់តែជួយរំលឹកដាស់ស្មារតីរបស់កូនៗគ្រប់រូបនឹកគិតដល់សុខទុក្ខអ្នកមានគុណគឺឪពុកម្តាយកាន់តែខ្លាំង ។
រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាពិធីបុណ្យសាសនា និងការជួបជុំធំមួយរបស់ក្រុមគ្រួសារសាច់ញាតិ ។ ពាក្យ ធ្វើបុណ្យខុស បានក្លាយជាពាក្យចាប់អារម្មណ៍ថ្មី បន្ទាប់ពីវីដេអូបែបអប់រំប្រមាណ3នាទី របស់ផលិតកម្ម ដុំហ្វីល The Reelបានផ្សាយលើផេកយូធូប ក្រៅពីតារាសម្តែងលេចធ្លោរសំខាន់ៗនៅក្នុងរឿង អត្ថន័យខ្លឹមសារនៃសាច់រឿងក៏បានចាក់ចំអារម្មណ៍អ្នកទស្សនាឲ្យរំជួលចិត្តទៅតាមសាច់រឿងនិងធ្វើឲ្យអ្នកទស្សនានឹកទៅដល់អ្នកមានគុណភ្លាមៗ ។ ធ្វើបុណ្យខុស ចំណងជើងរឿងហាក់ប្លែកតិចគ្រាន់តែធ្វើបុណ្យសោះមិចត្រូវខុស?តែបើមើលសាច់រឿងហាក់អប់រំប្រជាជនឲ្យចេះធ្វើបុណ្យឲ្យចេះគិតគួរព្រះរស់នៅផ្ទះ ។ នេះបើតាមការបញ្ជាក់តាមរយះតួរសម្តែង យាយអឿន ។
លោកថា ភាពយន្តខ្លីនេះបានចំណាយពេលវេលាផលិតប្រមាណជា១៨ថ្ងៃ មុនពេលដាក់ផ្សាយនៅលើបណ្តាញ Facebook និង Youtube ។ លោកថា រឿងនេះរឿងបែបអប់រំ និងមានគោលបំណងជំរុញលើកទឹកចិត្ត និងដាស់ស្មារតីរបស់កូនៗដែលមិនមានពេលវេលាគ្រប់គ្រាន់ នៅជិតមើលថែអ្នកមានគុណ និងធ្វើបុណ្យជាមួយមនុស្សដែលស្រឡាញ់ថ្នាក់ថ្នម បារម្ភយើងគ្រប់ពេលវេលាគឺឪពុកម្តាយ ។
ចំណែកលោក ឈួនសុខលីម បានប្រាប់ថាភាពយន្តនេះក៏ជាកិច្ចសហការផលិតរបស់ផលិតកម្មលោកជាមួយ ផលិតករជនជាតិខ្មែររស់នៅក្រៅប្រទេស និងជាអ្នកដឹកនាំរឿងភាគខ្មែរជើងចាស់ម្នាក់ ។ លោកបញ្ជាក់ដែរថា លោកបង្កើតរឿងឡើងបន្ថែមលើការផលិតបទចម្រៀងដោយសារលោកធ្លាប់ធ្វើការសង្គមស៊ីវិល ហើយលោកធ្លាប់និពន្ធរឿងខ្លីអប់រំឲ្យគេច្រើនមកហើយ ដូចនេះមានតែតាមរយៈរឿងខ្លីនេះហើយដែលអាចជួយស្តាឲ្យប្រជាជនយល់ដឹងបានមួយភាគ ព្រោះលោកមិនមានថវិការផលិតចាក់ផ្សាយនៅទូរស្សន៍ទេគឺប្រជាជនចូលចិត្តហ្វេបុកនិងយូធូបទើបគាត់ផលិតដាក់បង្ហោះឲ្យមើលទៅ ។ លោកថាយើងផលិតមិនល្អស្តង់ដាទេតែអាចឲ្យបងប្អូនមើលបានងាយយល់ និងមានអារម្មណ៍ល្អបានហើយថ្ងៃក្រោយលោកគិតថានិងពង្រីកផ្នែកចម្រៀងបុរាណនិងសម័យ ព្រមទាំងរឿងអប់រំខ្លីៗឲ្យបានកាន់តែច្រើនសម្បូរបែបទៅតាមលទ្ធភាពដែលផលិតកម្មអាចធ្វើបាន ៕ វឌ្ឍនា