ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធមិនព្រមទៅទិញថ្នាំឈឺធ្មេញឲ្យលេប ស្ទុះវាតទាត់ធាក់រហូតសន្លប់ស្តូក

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ព្រោះតែខឹងនិងស្ត្រីជាប្រពន្ធ​មិនព្រមទៅទិញថ្នាំឈឺធ្មេញឲ្យលេប​ ក៏ស្ទុះទៅទាញបន្ទះក្តាកុងផ្លាកកេវាយដួលទៅលើដី នៅតែមិនអស់ចិត្តស្ទុះទៅទាត់ធាក់បន្ថែមរហូតសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ។ ក្រោយពីមានហេតុការណ៏កើតឡើងស្ត្រីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ​ រីឯជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់​ខ្លួនធ្វើការសាកសួរ ដើម្បីកសាងសំណុំ​រឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ អ៊ុន សុភី ភេទស្រី​ ជនជាតិខ្មែរ អាយុ៣២ឆ្នាំ មុខរបរ​ លក់ដំឡូង ។ ចំណែកឯជនសង្ស័យឈ្មោះ​ សឿង ផាន់ន្នី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ លក់ដំឡូង​ ។

ទាំង២នាក់នេះជាប្រីប្រពន្ធនិងគ្នា បច្ចុប្បន្នស្នាក់​នៅបន្ទប់ជួលក្នុងភូមិ.សង្កាត់កើតហេតុខាង​លើ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើត​ហេតុជនសង្ស័យជាប្តីបាននិយាយប្រាប់ប្រពន្ធថាខ្លួនឈឺធ្មេញ និងបានដេញឲ្យប្រពន្ធទៅទិញថ្នាំឲ្យលេប តែស្ត្រីជាប្រពន្ធមិនព្រមទៅ រហូតធ្វើឲ្យជនសង្ស័យកើតក្តីខឹងសម្បា ស្ទុះទាញបន្ទះក្តាកុងផ្លាកកេវាយទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យដួលទៅលើដី តែជនសង្ស័យនៅមិនអស់ចិត្តបានស្ទុះទៅទាត់ធាក់បន្ថែមរហូតស្ត្រីរងគ្រោះសន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែងកើតហេតុតែម្តង ៕ ស្អាងជ័យ


ចែករំលែក៖