ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងណែនាំសិក្ខាកាម​ទៅបណ្តុះបណ្តាលនៅប្រទេសជាមិត្ត

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ភួង សីុផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្ម​ការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិ សិក្ខាកាម​ទៅសិក្សាទៅបណ្តុះប ណ្តាល នៅក្នុង និងក្រៅប្រទេស សំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការត្រៀមចេញទៅបំពេញកម្មសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា ២០១ ៩-២០២០ពិតជាធនធានរបស់ កងយោធពលខេមរភូមិន្ទ (ខ. ភ.ម) ដែលសម្រិតសម្រាំង របស់គណៈកម្មការជ្រើសរើសនាយទាហាន នាយទាហានរង និងពលទាហាន ទៅហ្វឹកហ្វឺន និងបណ្តុះបណ្តាលនៅប្រទេសជាមិត្ត ប្រកបដោយតម្លាភាព និងសុក្រិតភាព ។

ប្រសាសន៍របស់ នាយឧត្តមសេនីយ៍ ភួង សីុផាន ថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយ សិក្ខាកាមនៅសកល វិទ្យាល័យការពារជាតិ កាលពីថ្ងៃច័ន្ទ ៤កើត​ ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីនាយទាហាន មកពីស្ថាប័ន កងឯកភាព ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ (ខ.ភ.ម) ជាច្រើនទៀត ។

ឧត្តមសេនីយ៍ឯក ខៀវ សាផាត គណៈកម្ម​ការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិ សិក្ខាកាម​ទៅសិក្សាបណ្តុះបណ្តាល នៅក្នុង និងក្រៅប្រទេស និង ជាអគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ បានរាយការណ៍ លំអិតពីការសិក្សា ឆ្នាំ ២០១៨ -២០១៩ មានសិក្ខាកាមជិតបីពាន់នាក់សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ បន្ថែមចំនួន ៣៦០ នាក់ទៀត ។

លោកឧត្តមសេនីយ៍ឯក បន្តទៀតថា: ក្នុងនោះនាវគ្គសិក្សាកន្លងមក គណៈកម្មការ សង្កេតឃើញយោធិ ន(ខ.ភ.ម)ពីមួយ ឆ្នាំ ទៅមួយឆ្នាំ ទទួលបានការកោតសរសើរពីសាលា ប្រទេស មិត្ត ប្រកបដោយ សីលធម៌ល្អ អត្តចរិកថ្លៃថ្នូរ​ ប្រឹងប្រែង ឧស្សាហ៍ព្យាយាមរៀនសូត្រ សាមគ្គីភាពល្អ ជាមួយមិត្តភក្តិគ្រូ ក៏ដូចជាប្រជាពលរដ្ឋរស់នៅជិតសាលា ។ ពេលសិក្សាចប់វិលត្រឡប់ទៅបំរើការ នៅតាមកងឯកភាព បំពេញភារកិច្ច បានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ ៕ សុខដុម


ចែករំលែក៖