ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវបុរសជាសង្សារវាយធ្វើបាប បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ព្រមទាំងគំរាមសម្លាប់ចោលទៀត

ចែករំលែក៖

ភ្នំពេញ ៖ នារី​ម្នាក់​បាន​រត់​ទៅ​ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ចាក់​អង្រែលើ​ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ ឲ្យសមត្ថកិច្ច​ ជួយ​ អន្តរាគមន៍​ ខណៈដែលបុរស​ជា​ សង្សារ​របស់​ខ្លួនទើប​តែ ​ស្គាល់​គ្នា​បាន​ រយៈពេល​ជាង​២ខែ​ បាន​ប្រើ​ហិង្សា​ វាយ​បណ្តាល​ឲ្យ​រងរបួស​ពេញ​ខ្លួន​ ព្រមទាំង​គំរាមសម្លាប់ចោល​ថែមទៀត​ផង​ ។ ​ ហេតុការណ៍នេះបាន​បង្កឲ្យមានការភ្ញាក់​ផ្អើល​ឡើង​កាលពីវេលាម៉ោង​៩និង​៣០នាទីយប់​ ថ្ងៃច័ន្ទ ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ នៅ​មុខ​ប៉ុស្តិ៍នគរបាល​ ចាក់​អង្រែលើ​ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

បុរស​ជា​សង្សារ​មាន​ឈ្មោះ តារា​ អាយុ​​២៥ឆ្នាំ​ បុគ្គលិក​ ក្រុមហ៊ុន​ឯកជន​ ស្នាក់នៅ​បន្ទប់ជួល​ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ។​ ចំណែកនារី​រងគ្រោះ​ សុំ​មិន​បញ្ចេញឈ្មោះ​ ។ តាម​សម្តី​ នារី​រងគ្រោះ​ បាន​ឲ្យដឹងថា​ រូប​នាង​បានមាន​ទំនាក់ ទំនង​ ជាមួយ​និង​បុរស​ ជា​សង្សារ​ឈ្មោះ​ តារា​ បានរយៈពេល​ ជា​ង២ខែមកហើយ​ ប៉ុណ្តែ​មួយ​រយៈ​ចុង​ក្រោយ ប៉ុន្មាន​ថ្ងៃ​មកនេះ​ បុរស​ជា​សង្សារ​ មិន​ដឹង​រឿង​អ្វី​នោះទេ​ គឺ​ចេះតែ​ប្រើហិង្សា​វាយ​មកលើ​រូប​នាង​ ដោយ​ពុំ​មាន​មូលហេតុ​ ។

ប្រភព​ដដែលបានបន្តទៀតថា​ នៅថ្ងៃ​កើត​ហេតុ​ រូប​នាង​ បាន​ទៅដើរ​លេង​នៅ​ កោះ​ពេជ្រ​ ជា​មួយ​នឹង​បង​ប្អូន​ ហើយ​ក៏បាន​តេទូ​រសព្ទ័​ ហៅ​បុរស​ជា​សង្សារ​ទៅ​ជាមួយ​ លុះ​ទៅ​ដល់​កោះ​ពេជ្រ​ បុរស​ជា​សង្សារ​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​ ចំណែករូប​នាង​ បាន​ជិះ​រថយន្ដ​ជាមួយ​និង​ បង​ប្អូន​ ហើយ​ដោយ​ខ្លាច​ បុរស​ ជា​សង្សារ​អន់​ចិត្ត​ រូប​នាង​ ក៏បាន​ ចុះ​ពី​លើរថយន្ត​ មក​ជិះ​ម៉ូតូ​ ជាមួយ​នឹង​ បុរស​ជា​សង្សារ​របស់​ខ្លួន​ រួច​ហើយ​ក៏​ ត្រលប់​មក​បន្ទប់ជួល​វិញ​ តែ​នៅពេល​ជិះម៉ូតូ​តាមផ្លូវ​ បុរស​ជា​សង្សារ​ មិន​ដឹង​ខឹង​រឿង​អ្វី​នោះទេ​ គឺ​វាយ​និង​ក្តិចរូប​នាង​ តាម​ផ្លូ​វ​រហូត​ដល់​បន្ទប់​ជួល​ ហើយ​នៅពេល​ដល់​បន្ទប់​ជួល​ បុរស​ជា​សង្សារ​ ក៏​វាយ​ មកលើ​រូប​នាង​ បណ្តាលឲ្យ រងរបួសបែក​ចិញ្ចើម​ និង​ មាន​ស្នាម​រយះ​ពេញ​ ជើង​ និង​ក្បាល​ពោះ​ ហើយ​ក៏​បង្ខាំង​រូប​នាង​ មិន​ឲ្យចេញ​ ពី​បន្ទប់​នោះ​ទេ​ រហូត​ទាល់តែ​ រូប​នាង​ ឡាយ​វីដេអូ​ ឲ្យគេ​ជួយ​ បុរស​ជា​សង្សារ​ គំរាម​ឲ្យ​ លុប​ចេញ​ បើមិនលុបទេ និងអារកសម្លាប់ចោល​ថែមទៀត​ផង​ ។

នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅពេល​នោះ​ដែរ​ រូប​នាង​ បាន​ប្រើ​វិធី​លួងលោម​ ឲ្យ​បុរស​ជា​សង្សារ​ទន់​ចិត្ត​ ទើប​បើក​ទ្វារ​រត់​ចេញ​មកក្រៅ​ឲ្យ​គេជួយ​ ព្រមទាំង​ហៅ​ បងប្អូន​ ឲ្យជូន​រូប​នាង​ មក​ដាក់​ ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ រដ្ឋបាលចាក់​អង្រែលើ​ ដើម្បី​ឲ្យជួយ​អន្តរាគមន៍​ ហៅ​បុរស​ជា​សង្សារ​ ឲ្យមក​ទទួលទោស តែដោយដឹងខ្លួនទាន់ បុរសជាសង្សារបានរត់គេចខ្លួនបាត់ ​៕ ធឿនព្រែកជ័យ


ចែករំលែក៖