តំបន់អឺរ៉ុប កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ខុសប្រក្រតី ប៉ះពាល់យ៉ាងខ្លាំង ដោយនៅពេលរដូវក្តៅនឹងត្រជាក់ កើតឡើងខ្លាំង ខុសប្រក្រតី ។ បច្ចុប្បន្ននៅក្នុងប្រទេសបារំាង មានមនុស្សស្លាប់ជាច្រើន ដោយរលក់កម្តៅ។ ក្រសួងសុខាភិបាលបារាំង បានឱ្យដឹងថា មនុស្ស១,៤៣៥នាក់ បានបាត់បង់ជីវិត ដោយសារតែរលកកម្ដៅ នៅក្នុងរដូវក្ដៅនៃឆ្នាំ២០១៩នេះ។
យោងតាមក្រសួងសុខាភិបាលបារាំង រលកកម្ដៅបានវាយប្រហារលើប្រទេសបារាំង និងតំបន់ខ្លះ នៃទ្វីបអឺរ៉ុប ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា និងពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះ។ លើសពីនេះទៅទៀត អាត្រាស្លាប់កំឡុងអាកាសធាតុក្ដៅខ្លាំង ទាំងពីរ លើកនេះ មាន៩.១ភាគរយ ខ្ពស់ជាងពេលធម្មតា។
គួរបញ្ជាក់ថា បារាំង និងតំបន់ខ្លះនៃទ្វីបអឺរ៉ុប រងការវាយប្រហារដោយរលកកម្ដៅជាប់កំណត់ត្រាថ្មី មួយនៅក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ ដោយសីតុណ្ហភាពហក់ឡើងដល់ ៤៥.៩អង្សាសេឯណោះ កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ។
ពាក់ព័ន្ធនិងស្ថានភាពអាកាសធាតុនោះដែរតំបន់អឺរ៉ុបទាំងមូលនិងប្រឈប់អាកាសធាតុត្រជាក់ខ្លាំងនៅក្នុងខែមករាឆ្នាំ២០២០ ខាងមុខ ក្នុងនោះមានចក្រភពអង់គ្លេស នឹងរងអាកាសធាតុត្រជាក់ខ្លាំង ជាងគេ។
មន្រ្ដីជំនាញផ្នែកឧតុនិយមនៅលើពិភពលោក បានសិក្សារកឃើញថា ប្រទេសនៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិក (Atlantic) នឹងទទួលរងនូវអាកាសត្រជាក់ខ្លាំងបំផុត នៅចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។
ចក្រភពអង់គ្លេស នឹងក្លាយជាប្រទេសដែលរងនូវឥទ្ធិពលត្រជាក់ខ្លាំងជាងគេ នៅក្នុងខែមករា ខាងមុខនេះ។ ឥទ្ធិពលត្រជាក់មួយនេះ នឹងអាចបង្កឲ្យមានជាគ្រោះថ្នាក់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់នោះផងដែរ។ អង់គ្លេស នឹងត្រូវចាប់ផ្ដើមទទួលរងអាកាសធាតុត្រជាក់បន្តិចម្ដងៗ ចាប់ពីខែធ្នូ ខាងមុខនេះ។ អាកាសធាតុត្រជាក់នឹងត្រូវធ្លាក់ចុះរ ហូតដល់ 3.9 អង្សាសេ នៅក្នុងខែមករា ឆ្នាំ២០២០។
យោងតាម សារព័ត៌មាន Sky Sport បានផ្សាយថា កាលពីឆ្នាំ២០១៨ ចក្រភពអង់គ្លេស បានទទួលរងនូវឥទ្ធិពលត្រជាក់ខ្លាំង ត្រឹមតែ 4.1 អង្សារសេ តែប៉ុណ្ណោះ បើធៀបនឹងឆ្នាំនេះបានធ្លាក់ចុះប្រហែលជា១អង្សាសេបន្ថែមទៀត៕