ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបាក់ឌុបឆ្នាំនេះ ខេត្តស្វាយរៀងមានបេក្ខជននិទ្ទេសAចំនួន៨នាក់ កើនលើសឆ្នាំមុន៥នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖  បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននាំគ្នាទៅពិនិត្យមើលបញ្ជីឈ្មោះលទ្ធផលប្រឡងរៀងៗខ្លួន ហើយបេក្ខជនបានបង្ហាញទឹកមុខសប្បាយរីករាយ ដោយសារបានប្រឡងជាប់ រីឯអ្នកខ្លះទៀតមិនសប្បាយចិត្ត ព្រោះតែត្រូវប្រឡងធ្លាក់នៅព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩។

បើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជននិងកីឡាថា បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ សិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់។ សម្រាប់ខេត្តស្វាយរៀង ឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេសA ចំនួន ៨នាក់ ស្រី ៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-សិស្សឈ្មោះ ផៃ វុទ្ធី ភេទប្រុស នៅវិទ្យាល័យស្វាយរៀង ២-សិស្សឈ្មោះ ជាតិ ផានីតា ភេទស្រី នៅវិទ្យាល័យស្វាយរៀង ៣-សិស្សឈ្មោះ មុំ វាស្នា ភេទប្រុស នៅវិទ្យាល័យ ហ៊ុន សែន ជ្រៃធំ ៤-សិស្សឈ្មោះ ដាញ់ សីហា ភេទប្រុស នៅវិទ្យាល័យ ហ៊ុន សែន ជ្រៃធំ ៥-សិស្សឈ្មោះ វន់ ពិសី ភេទស្រី នៅវិទ្យាល័យ ហ៊ុន សែន ពងទឹក ៦-សិស្សឈ្មោះ សាយ រចនា ភេទស្រី នៅវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ៧-សិស្សឈ្មោះ សារ៉ន រ៉ាវុទ្ធ ភេទប្រុស នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក ៨-សិស្សឈ្មោះ អ៊ីញ កុសល ភេទប្រុស នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចន្ទ្រា។ ចំណែកបេក្ខជននិទ្ទេសB មាន ៥១នាក់ និទ្ទេសC ១៨១នាក់ D ៥៦០នាក់ E ២១១៧នាក់ សរុបជាប់ ២៩១៧នាក់។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលសាលាខេត្តស្វាយរៀង តែងតែមានរង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់និទ្ទេសA ដើម្បីផ្តល់កម្លាំងចិត្ត សិស្សានុសិស្សទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ឲ្យខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ ប្រកបដោយចំណេះជំនាញពិតប្រាដក មានអនាគតភ្លឺស្វាង និងចូលរួមអភិវឌ្ឍប្រទេស ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឲ្យរីកចម្រើន ជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ថា សិស្សប្រឡងជាប់និទ្ទេសA នៅក្នុងខេត្តស្វាយរៀង កាលពីឆ្នាំ២០១៨ មានចំនួន៣នាក់ប៉ុណ្ណោះ ដោយឡែកឆ្នាំ២០១៩នេះ វិញ សិស្សប្រឡងជាប់និទ្ទេសA មានចំនួន៨នាក់៕ យឹម សុថាន​


ចែករំលែក៖