ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមម្នាក់រងរបួសរយះជើងខាងស្ដាំចេញឆ្អឹងដោយត្រូវរថយន្តបុកម៉ូតូនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសជនជាតិវៀតណាមម្នាក់ បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្ត កាលពីវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយកំណាត់ផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលរងរបួសមានឈ្មោះស្រី ជុង  អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ មានទីលំនៅភូមិឡុងអាង ឃុំឡុងធឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ។ ចំណែកអ្នកបើករថយន្តមានឈ្មោះទិន ឡង់ឌី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងរស់ក្នុងភូមិចុងព្រែកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ្ស៊ីប ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ នគរបាល ២-២២២៩ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច គោលបំណងឆ្លងថ្នល់បត់ឆ្វេងស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកអិចសង់ទ័រ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ៧០-C១ ២០៥.១១ ក្នុងទិសដៅបញ្រ្ចាសគ្នាបានបុកប៉ះបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នអ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារប្ជួនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមរីឯវត្ថតាងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត តាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖