ខេត្តបន្ទាយមានជ័យ៖ មន្ត្រីកាំកុងត្រូលរកឃើញសារធាតុបូរ៉ាក់នៅក្នងបង្អែមលត និងបាញ់ឌុក និងថ្នាំសម្លាប់សត្វល្អិតលើដើមខាត់ណា បន្ទាប់ពីយកបន្លែត្រីសាច់៣២មុខមកធ្វើបទពិសោធន៍នៅក្នុងឡាបូពិសោធន៍ចល័ត កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខផ្សារត្រី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបញ្ជាក់ថា លោកបានដឹកនាំកម្លាំងចុះពិនិត្យ និងយកបន្លែ ត្រីសាច់ រួមទាំងបង្អែមសរុប៣២មុខ មកធ្វើពិសោធន៌លើរថយន្តចល័តសម្រាប់ពិសោធន៌មុខម្ហួប និងទំនិញដែលក្រុមអាជីវកលក់ដូរក្នុងផ្សារត្រីឋិតក្នុងភូមិខាងលើ ។
លោកបន្ថែមថា នៅក្នុងបន្លែត្រីសាច់រួមទាំងបង្អែមផងនោះ ក្រុមការងារបានរកឃើញសារជាតិបូរ៉ាក់ហៅ (ទឹកអន្សារ) នៅក្នុងបង្អែមលត និងបាញ់ឌុក ដែលជាសារធាតុមួយមុខហាមឃាត់ជាដាច់ខាតមិនឲ្យប្រើប្រាស់ ព្រោះសារធាតុមួយនេះ បូរ៉ាក់ហៅទឹកអន្សារ បើសិនជាប្រើ៥ក្រាមចំពោះកុមារ និង១៥ក្រាមចំពោះមនុស្សចាស់ លាយជាមួយទឹកក្ដៅហួបចូលក្នុងពោះ វានឹងមានអការក្អួតចង្អោ ឬក៏ក្អួតឈាមហើយស្លាប់ភ្លាមៗមួយរំពេច ។
លោកថា រួបភាពបើកាលណាយើងដាក់ចូលក្នុងទឹកក្ដៅ វាបែកពេលយើងពិសាចូលក្នុងពោះ មិនមានឃើញសញ្ញាអ្វីនោះទេ មិនដឹងថា សារធាតុនោះរត់ចូលថ្លើម ឬបេះដូង ក្រពះពោះវៀននោះទេ ឬតាមទឹកនោមពេលមានជំងឺពិបាកនឹងព្យាបាល និងរកវិធីសាស្ត្រទប់ស្កាត់ ដូច្នេះហើយទើបមន្ត្រីជំនាញមិនអនុញ្ញាតឲ្យប្រើដាច់ខាត ក្នុងបំណែកតូចក៏ដោយ ។
ចំពោះសារធាតុគីមីមួយចំនួនគេអាចរកឃើញពេលយើងហួបចូលក្នុងពោះវៀន ។ ឧទាហរណ៏កាលណាចូលក្នុងថ្លើម ពេលមន្ត្រីធ្វើបទពិសោធន៍គេរកឃើញក្នុងថ្លើម ។ ចំពោះដើមខាត់ណា ដែលមានជាតិថ្នាំសត្វល្អិតនោះ ជាថ្នាំមួយប្រភេទធ្វើឲ្យប៉ះពាល់សុខភាពមួយផ្នែកធ្ងន់ធ្ងរផងដែរ ពេលយើងបរិភោគ ដូចជាកើតមហារីក ជំងឺក្រពះ អាឡាក់ស៊ី ស្បែក រាគរូសជាដើម ។
លោកបញ្ជាក់ថា ចំពោះបង្អែមបាញ់ឌុក និងបង្អែមលត លោកនឹងតាមរកម្ចាស់ដើម្បីឲ្យគាត់បញ្ឈប់ប្រើសារធាតុបូរ៉ាក់ដាក់ក្នុងបង្អែមទៀត បើមិនអនុវត្តតាមមន្ត្រីជំនាញទេ លោកនឹងចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា