ព័ត៌មានទាន់ហេតុការណ៍៖

អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ។ ក្នុងនោះដោយបញ្ជាក់ថា៖ ប្រជាជនកម្ពុជា ទទួលបានផ្លែផ្កាពីកំណើនសេដ្ឋកិច្ចខ្លួន ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិខ្លួន។ កំណើនសេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងអត្រា ៧,១% សម្រាប់ឆ្នាំ២០១៨នេះ ប្រៀបធៀបទៅនឹងឆ្នាំ២០១៨
មាន៧,៥% ដែលជាកំណើនខ្ពស់ជាងគេ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ កម្ពុជាក៏មានអត្រាអតិផរណាកម្រិតទាប ក្នុងរង្វង់អត្រា ២,៨%។ កំណើនសេដ្ឋកិច្ចដ៏ល្អនេះ មានការគាំទ្រពីវិស័យសេវាកម្ម និងកំណើនដ៏រឹងមាំពី
វិស័យ ឧស្សាហកម្ម ហើយអ្វីដែលជាកត្តាចម្បងនោះ គឺស្ថិរភាពនយោបាយ ដែលបានផ្តល់ទំនុកចិត្តដល់វិនិយោគិន
ក្នុងស្រុក និងក្រៅប្រទេស មកបណ្តាក់ទុននៅកម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសនៅក្នុងវិស័យសំណង់ កម្មន្តសាល
និង សេវាកម្មក៏ដូចជាមាន ការកើនឡើងផ្នែកពាណិជ្ជកម្មអន្តរជាតិផងដែរ។

ស្ថានភាពនៃជីវភាពប្រជាជនកម្ពុជា ជាទូទៅមានភាពល្អប្រសើរ ដោយសារតែកំណើនផលិតផល។ ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលទាំងស្រុង៖

 

 


ចែករំលែក៖